ក្បួនដំណើររបស់ជនអន្តោប្រវេសន៍ ដែលភាគច្រើនជាជនជាតិគុយបា និងជនជាតិហៃទី បានចាកចេញពី ទីក្រុង Tapachula នៅភាគខាងត្បូងប្រទេសម៉ិកស៊ិកកាលពីថ្ងៃពុធ ទី១ ខែតុលា ឆ្ពោះទៅកាន់ប្រទេសម៉ិកស៊ិកភាគកណ្តាល ដើម្បីស្វែងរកឱកាសកាន់តែប្រសើរ។
ជនអន្តោប្រវេសន៍ បានលើកឡើងពីការពន្យាពេលនិងការចំណាយក្នុងការរស់នៅខ្ពស់ ជាហេតុផលសំខាន់សម្រាប់ការចាកចេញរបស់ពួកគេ នេះបើយោងតាមអ្នកចូលរួម។
ជនអន្តោប្រវេសន៍គុយបាម្នាក់និយាយថា កង្វះឱកាសនិងការទទួលបានប្រាក់ឈ្នួលទាបនៅទីក្រុង Tapachula ធ្វើឱ្យការរស់រានមានជីវិតជួបការលំបាក។ លោកបានពន្យល់ថា «យើងធ្វើការយ៉ាងលំបាក ប៉ុន្តែប្រាក់ឈ្នួលអប្បបរមាមិនគ្រប់គ្រាន់ដើម្បីរ៉ាប់រងការជួលផ្ទះខ្ពស់នោះទេ។
ជនអន្តោប្រវេសន៍ម្នាក់ទៀត បានសម្តែងការខកចិត្តបន្ទាប់ពីបានរង់ចាំរហូតដល់ដប់ខែសម្រាប់ឯកសារផ្លូវច្បាប់ដោយមិនទទួលបានជោគជ័យ។