លោក Hani al-Masri អ្នកវិភាគនយោបាយ និងជាអគ្គនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ និងការសិក្សាយុទ្ធសាស្ត្រប៉ាឡេស្ទីន Masarat បាននិយាយថា ផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីដោះស្រាយស្ថានការណ៍ នៅតំបន់ហ្កាហ្សាស្ទ្រីប អាចធ្វើជាកន្លែងសម្រាប់កាន់កាប់រយៈពេលវែងរបស់ខ្លួន។
លោក al-Masri បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហ ថា៖«ផែនការរបស់លោកTrump ផ្តល់ឲ្យ អ៊ីស្រាអែលនូវអត្ថប្រយោជន៍ភ្លាមៗ និងជាក់ស្តែង ខណៈដែលប៉ាឡេស្ទីន ត្រូវបានផ្តល់ការធានាមិនច្បាស់លាស់ និងពន្យារពេល»។ "សំណើនេះ អាចបម្រើជាការលាក់បាំងនូវការកាន់កាប់ដ៏យូរ និងការផ្លាស់ប្តូរតំបន់ហ្កាហ្សាទៅជាអាណាព្យាបាលអន្តរជាតិ»។

លោក Al-Masri បាននិយាយថា ផែនការរបស់សហរដ្ឋអាមេរិកនៅក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួន «នាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរ»។ លោកបានបន្ថែមថា សំណើនេះ គួរតែធ្វើឡើងតែជាមួយ «ការទទួលយកតាមលក្ខខណ្ឌ និងការធានា» បើមិនដូច្នេះទេ វានឹងក្លាយជា «រូបមន្តអាណានិគមនិយមបែបថ្មី ដែលមិនយកចិត្តទុកដាក់ចំពោះដំណោះស្រាយរដ្ឋពីរឡើយ»។
ប្រភពស្និទ្ធនឹងចលនាសកម្មប្រយុទ្ធហាម៉ា បានប្រាប់សារព័ត៌មានស៊ីនហួថា ផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើង «នៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែល» និងមាន «ធាតុវិជ្ជមានមួយចំនួន» ប៉ុន្តែក៏មាន «ហានិភ័យធ្ងន់ធ្ងរ ដែលបំផ្លាញចំណុចសំខាន់នៃបុព្វហេតុប៉ាឡេស្ទីន»។ ប្រភពបានសង្កត់ធ្ងន់ថា ការរំសាយកម្លាំងតស៊ូ ត្រូវបានគេចាត់ទុកថា ជាបញ្ហាដែលមានស្រាប់សម្រាប់ក្រុមហាម៉ាស៕
