ប្រទេសលីបង់ បាននិយាយថា មនុស្សពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើភាគខាងត្បូងរបស់ប្រទេសនេះ នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការវាយប្រហារចុងក្រោយបំផុត បើទោះបីជាមានបទឈប់បាញ់កាលពីខែវិច្ឆិកា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាក៏ដោយ។
ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការវាយប្រហាររបស់របស់អ៊ីស្រាអែលដែលជាសត្រូវ បានកំណត់គោលដៅលើរថយន្តនៅលើផ្លូវ Jamak-Khardali ដោយនាំឲ្យមានអ្នកស្លាប់ដំបូងចំនួន ២នាក់ និងម្នាក់ទៀត រងរបួស»។

តំបន់នេះមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រ ពីព្រំដែនអ៊ីស្រាអែល។
អ៊ីស្រាអែល បានបន្តការវាយប្រហារស្ទើរតែរៀងរាល់ថ្ងៃលើប្រទេសលីបង់ ដោយជាធម្មតានិយាយថា ខ្លួនកំពុងកំណត់គោលដៅប្រតិបត្តិការ ឬទីតាំងរបស់ហេសបូឡា ទោះបីមានបទឈប់បាញ់ដែលព្យាយាមបញ្ចប់អរិភាពជាងមួយឆ្នាំ រួមទាំងសង្រ្គាមបើកចំហពីរខែ ជាមួយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ៕
