កាលពីថ្ងៃពុធម្សិលមិញ ប្រធានប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Tesla លោក Elon Musk បានក្លាយជាមនុស្សដំបូងគេពុំធ្លាប់មានកាលពីមុនសម្រេចបានទ្រព្យសម្បត្តិជិត ៥០០ពាន់លានដុល្លារ ក្រោយការហក់ឡើងវិញភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោក ហើយនិងការកញ្រ្ជោលឡើងធុរកិច្ចផ្សេងទៀតរបស់សហគ្រិនបច្ចេកវិទ្យារូបនេះ ក្នុងឆ្នាំនេះ ។
យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោកមាន ៥០០ពាន់លានដុល្លារ គិតត្រឹមវេលាម៉ោង ៤ និង ១៥នាទីរសៀល ម៉ោងសកល ថ្ងៃពុធ ។
ទ្រព្យសម្បត្តិរបស់លោក Musk ភាគច្រើនបានមកពីក្រុមហ៊ុន Tesla ជាកន្លែងដែលលោកមានភាគហ៊ុន ១២,៤ភាគរយ គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញា ។
មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាង ១៤ភាគរយ ហើយបានបិទការធ្វើជំនួញ ៣,៣ភាគរយខ្ពស់ជាងមុន កាលពីថ្ងៃពុធ បន្ថែមពីលើទ្រព្យសម្បត្តិ ៦ពាន់លានដុល្លាររបស់លោក Musk ។
បន្ទាប់ពីដើមឆ្នាំដ៏ច្របូកច្របល់ ភាគហ៊ុនក្រុមហ៊ុន Tesla មានទំនោរខ្ពស់ជាងមុន ពេលដែលស្មារតីវិនិយោគល្អប្រសើរឡើងវិញសម្រាប់លោក Musk ធ្វើឲ្យការផ្តោតអារម្មណ៍របស់លោកលើក្រុមហ៊ុនវិញ ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tesla លោក Robyn Denholm និយាយកាលពីឆ្នាំមុនថា លោក Musk ចាប់ផ្តើមលេចធ្លោឡើងវិញហើយនៅក្នុងក្រុមហ៊ុន ក្រោយរយៈពេលជាច្រើនខែនៅសេតវិមាន ។
រយៈពេលប៉ុន្មានថ្ងៃក្រោយមក លោក Musk បញ្ចេញការទិញភាគហ៊ុនតម្លៃប្រហែល ១ពាន់លានដុល្លារ នៅក្នុងការបោះឆ្នោតជំនឿទុកចិត្តដ៏ធំមួយសម្រាប់អនាគតរបស់ក្រុមហ៊ុន Tesla ៕