អ្នកជំងឺលាងឈាមនៅមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា កំពុងជួបការលំបាកសម្រាប់ការព្យាបាល

2025/10/03 05:35:29 am        32


អ្នកជំងឺ និងបុគ្គលិកមន្ទីរពេទ្យ និយាយថា អ្នកជំងឺលាងឈាមនៅមន្ទីរពេទ្យ Al Shifa ស្ថិតក្នុងទីក្រុងហ្កាហ្សា កំពុងជួបការលំបាកខ្លាំង សម្រាប់ការព្យាបាលរបស់ពួកគេ ដោយអ្នកជំងឺខ្លះព្រួយបារម្ភថា ការវាយប្រហារកំពុងបន្តរបស់អ៊ីស្រាអែលលើទីក្រុងមួយនេះ មានន័យថា ជាការបញ្ចប់ការព្យាបាលរបស់ពួកគេ ។

លោក Medhat Elewah គឺជាអ្នកជំងឺវ័យ ៥៩ឆ្នាំម្នាក់ ធ្លាប់មានពេលទទួលការលាងឈាមតម្រងនោមរយៈពេល ៤ម៉ោង និង៣ដងក្នុង ១សប្តាហ៍ ប៉ុន្តែបច្ចុប្បន្ន លោកមានពេលសាងឈាមត្រឹមតែ ២ម៉ោងប៉ុណ្ណោះ ។

ស្របពេលដែលកងកម្លាំងអ៊ីស្រាអែលវាយប្រហារកាន់តែជ្រៅទៅក្នុងទីក្រុងហ្កាហ្សា លោក Elewah មានការព្រួយបារម្ភចំពោះការបិទការព្យាបាល ។

លោកនិយាយថា ប្រតិបត្តិការសឹកនៅបន្តរបស់អ៊ីស្រាអែល បានធ្វើឲ្យអ្នកជំងឺខ្លាចខ្លាំងណាស់ ក្នុងនោះពួកគេមួយចំនួន លែងហ៊ានមកព្យាបាលទៀតហើយ ។

ពេលអង្គុយនៅក្នុងបន្ទប់លាងឈាម លោក Elewah និយាយថា អ្នកដែលមិនមកលាងឈាម ពួកគេប្រឈមនឹងសេចក្តីស្លាប់ ។

លោក Ahmed Khalaf គឺជាបុរសម្នាក់ទៀតដែលមកទទួលការព្យាបាលដែរនោះ បាននិយាយបន្ទរនូវក្តីបារម្ភស្រដៀងគ្នា ដោយលោកនិយាយថា សម្រាប់អ្នកជំងឺដូចជារូបលោកផ្ទាល់ កង្វះខាតពេលលាងឈាមគ្រប់គ្រាន់ ក្លាយជាកម្មវត្ថុនៃសេចក្តីស្លាប់បន្តិចម្តងៗ ។

លោកថា សម្រាប់អ្នកជំងឺខ្សោយតម្រងនោម ការព្យាបាលតែមួយគត់របស់ពួកគេ គឺមានតែម៉ាស៊ីនមួយនេះ ។

លោក Ahmed al-Shandaghly គឺជាគ្រូពេទ្យបឋមនៅមន្ទីរពេទ្យ Al Shifa និយាយថា មាននូវកង្វះខាតធ្ងន់ធ្ងរថ្នាំព្យាបាល ហើយនិងទឹកដែលត្រូវការសម្រាប់លាងឈាម ហើយអ្នកជំងឺដែលពុំទទួលបានការព្យាបាលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពួកគេនឹងជួបបញ្ហាកាន់តែស្មុគស្មាញខ្លាំង ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm