ខណៈភាពតានតឹងរវាងរុស្ស៊ី និងអឺរ៉ុប នៅតែបន្តកើនឡើង ទីក្រុងមូស្គូ បានព្យាយាមបង្ហាញសង្រ្គាមលើដីរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ថាមិនអាចបញ្ឈប់បាន។
វិមានក្រឹមឡាំងបានអះអាងកាលពីសប្តាហ៍មុនថា ខ្លួនបានគ្រប់គ្រងអគារចំនួនពីរភាគបីនៅក្នុងទីក្រុង Kupiansk ដែលជាទីក្រុងមួយនៅតំបន់ Kharkiv ភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា កងទ័ពរុស្ស៊ីបានរារាំងក្រុមខ្មាំងសត្រូវមួយក្រុមធំពីភាគខាងជើង និងខាងលិច ។
រុស្ស៊ីបាននឹងកំពុងព្យាយាមដណ្តើមកាន់កាប់ទីក្រុង Kupiansk ភាគច្រើននៃឆ្នាំនេះ ដោយជឿថា ខ្លួននឹងបើកច្រកផ្លូវភាគខាងជើងសម្រាប់កងកម្លាំងរបស់ខ្លួនដើម្បីចុះទៅកាន់តំបន់ភាគខាងកើតនៃទីក្រុង Donetsk ដែលទីក្រុងមូស្គូ ចាត់ទុកជាតំបន់អាទិភាព ត្រូវតែដណ្ដើមយកឲ្យបានទាំងស្រុង ។
លោក Trump ក៏អាចត្រូវបានបង្វែរដោយកិច្ចព្រមព្រៀងអាវុធដែលត្រូវបានគេរាយការណ៍ថាមានតម្លៃ ៩០ពាន់លានដុល្លារ ដែលជាការបញ្ច្រាសមួយផ្សេងទៀតនៃគោលនយោបាយដំបូង ដើម្បីកាត់បន្ថយលំហូរនៃអាវុធរបស់សហរដ្ឋអាមេរិកទៅកាន់កងកម្លាំងរបស់ Kyiv ផងដែរ ។
លោក Zelenskyy និយាយថារូបលោកកំពុងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងធំ ដែលពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងស្តីពីយានដ្រូនទំនើបជាមួយសហរដ្ឋអាមេរិក។
អនុប្រធានាធិបតីអាមេរិកលោក JD Vance បានបញ្ជាក់កាលពីថ្ងៃទី២៨ ខែកញ្ញាថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើលការផ្តល់ឲ្យទីក្រុង Kiev នូវមីស៊ីល Tomahawk ខណៈទីក្រុងមូស្គូនៅតែបន្តបដិសេធការចរចាសន្តិភាពទ្វេភាគី និងត្រីភាគីដែលសម្របសម្រួលដោយប្រធានាធិបតី លោក Donald Trump ៕