កំពង់ឆ្នាំង៖ ឯកឧត្តម អ៊ុក ពញ្ញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងឯកឧត្តម គឹម វាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះថ្កូវ ព្រមទាំងក្រុមការងារ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកទន្លេសាប និងពិនិត្យស្ថានភាពជាក់ស្ដែងនៅមូលដ្ឋានឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម អ៊ុក ពញ្ញា ប្រធានក្រុមការងារ បានសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងមនោសញ្ចេតនាពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋទាំងអស់ កំពុងរងផលប៉ះពាល់ពីជំនន់ទន្លេសាបនាពេលនេះ។
ឯកឧត្តមបានអោយប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបប្រទះផលប៉ពាល់ពីជំនន់ទន្លេសាប អោយចេះថែរក្សាសុខភាព ដោយត្រូវអនាម័យជាប់ជាប្រចាំ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេសត្រូវខិតខំថែរក្សាសមាជឹកគ្រួសារ កុមារ កុំអោយលេងទឹកនាំអោយគ្រោះថ្នាក់ និងត្រូវប្រយ័ត្នប្រយែងពេលមានភ្លៀងខ្សល់ម្តងៗប្រជាពលរដ្ឋរងផលប៉ះពាល់ពីជំនន់ទន្លេសាបចំនួន៧គ្រួសារ នៅក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់សម្តេច និងឯកឧត្តម ដែលបានចុះមកសួរសុខទុក្ខរួម និងគ្រឿងឧបភោគបរិភោគ ជាពិសេសណែនាំអោយចេះថែរក្សាសុខភាព និងការពារអាយុជីវិតពីគ្រោះធម្មជាតិទៀតផង៕ កាំង ហុងវាស្នា