ប្រភព៖ ការបញ្ជូនមីស៊ីល Tomahawk របស់អាមេរិក ទៅអ៊ុយក្រែន ទំនងជាមិនអាចទៅរួចទេ

2025/10/03 07:10:52 pm        110

មន្ត្រីអាមេរិកម្នាក់ និងប្រភពចំនួន៣ ផ្សេងទៀតបាននិយាយថា បំណងរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ជូនមីស៊ីលតម្រង់គោលដៅ Tomahawk រយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន ប្រហែលជាមិនអាចដំណើរការបានទេ ដោយសារឃ្លាំងស្តុកបច្ចុប្បន្នត្រៀមសម្រាប់តែកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងការប្រើប្រាស់ផ្សេងៗទៀតប៉ុណ្ណោះ។

អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើសំណើអ៊ុយក្រែន នៃមីស៊ីល Tomahawk រយៈចម្ងាយ ២.៥០០គីឡូម៉ែត្រ ដែលអាចបង្កើតការបំផ្លិចបំផ្លាញយ៉ាងជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ។ កាលពីថ្ងៃពុធសប្ដាហ៍នេះ ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថា អាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែន នូវចារកម្មសម្ងាត់លើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលចម្ងាយឆ្ងាយក្នុងប្រទេសរុស្ស៊ី។

យ៉ាងណាមិញ ប្រភពដែលដឹងពីការហ្វឹកហ្វឺន និងការផ្គត់ផ្គង់មីស៊ីល Tomahawk បានចោទសួរពីលទ្ធភាពនៃការផ្តល់មីស៊ីលដែលមានរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រនេះ។ ប្រភពមន្ត្រីអាមេរិកសង្កត់ធ្ងន់ថា អាវុធរយៈចម្ងាយខ្លីអាចនឹងត្រូវផ្គត់ផ្គង់ជំនួសវិញដល់ទីក្រុងគីវ ដែលជារឿយៗត្រូវប្រើប្រាស់ដោយយោធាសម្រាប់បេសកកម្មវាយប្រហារពីដីគោក។

មន្ត្រីរូបនេះបន្តថា អាមេរិក អាចនឹងពិនិត្យមើលលទ្ធភាពនៃការអនុញ្ញាតឱ្យសម្ព័ន្ធមិត្តអឺរ៉ុប ទិញអាវុធរយៈចម្ងាយឆ្ងាយផ្សេងទៀត រួចហើយផ្គត់ផ្គង់ដល់អ៊ុយក្រែន ប៉ុន្តែរឿងមីស៊ីល Tomahawk នេះទំនងជាមិនអាចទៅរួចនោះទេ។ វិមានក្រឹមឡាំងបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើសហរដ្ឋអាមេរិក ផ្តល់ Tomahawk ដល់អ៊ុយក្រែន នោះនឹងបង្កឱ្យមានកំណើនភាពតានតឹងដ៏គ្រោះថ្នាក់ថ្មីមួយរវាងរុស្ស៊ី និងលោកខាងលិច៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm