សម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូន​កាក​បាទ​ក្រហម​កម្ពុជា

2025/10/03 07:39:24 pm        275

សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី​ថ្លៃ​ថ្នូរ​ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជ​ទ្រព្យ​ចំនួន​២​ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយប្រជាជនរងគ្រោះ ដោយ​សារ​ទឹកជំនន់។

នៅព្រឹកថ្ងៃ ទី៣ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជ​ទ្រព្យ​ចំនួន​២​ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយ​ប្រជាជន​រង​គ្រោះ​ដោយ​សា​រទឹកជំនន់ នៅតាមបណ្ដារាជធានីខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជ​ទាន​ដ៏​ថ្លៃ​ថ្លា​នេះ នាំមកជូនដោយសម្ដេចព្រះមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ទទួលដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ នាទីស្នាក់ការកណ្ដាល កាក​បាទក្រហមកម្ពុជា។

ក្នុង​ឱកាសប្រគល់ទទួលនោះ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង​ព្រះបរមរាជវាំងបានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជារាស្រ្ត ដែល​រ​ងគ្រោះដោយទឹកជំនន់ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះ​រាជ​ទ្រព្យ​ចំនួន​២​ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន សម្រាប់យកទៅជួយជនរងគ្រោះ ដែលរងផលប៉ះពាល់ទាំងអស់ បណ្ដាល​មកពីជំនន់ទឹកភ្លៀង នៅតាមបណ្ដារាជធានីខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខណះ​នោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍របស់ សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនដល់ គណៈប្រតិភូព្រះបរមរាជវាំងថា ខ្ញុំ​ម្ចាស់​ព្រម​ទាំងសហការីទាំងអស់នៃ កាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយ​បាន​ទទួល​ព្រះរាជទានចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្ដេច​ព្រះ​មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតតាមរយៈ សម្ដេច​មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង សម្រាប់​ចូល​រួម​ជួយ​ជន​រងគ្រោះ ដែលបណ្ដាលមកពីទឹកជំនន់ នៅតាមបណ្ដារាជធានីខេត្ត ទូទាំងព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។

ខ្ញុំម្ចាស់សូមព្រះបរមរាជាអនុញ្ញាត ថ្លែងអំណរគុណ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ​សម្ដេច​ព្រះ​មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​តែង​តែ​សព​ព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ដល់សកម្មភាពមនុស្សធម៌របស់ កាក​បាទ​ក្រហម​កម្ពុជា គ្រប់ពេលវេលា ដែលប្រជារាស្ត្រកម្ពុជា មានទុក្ខ​លំបាក​ដោយ​គ្រោះ​ធម្មជា​តិ​ផ្សេង​ៗ​។ ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធនានាក្នុងលោក ទេវតា​រក្សា​ព្រះមហា​ ស្វេតច្ឆត្រ ព្រះបារមីនៃ ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រ​យានី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនៈកោដ្ឋ សូមព្រះមេត្តាប្រោស ព្រះរាជ​ទានព្រះពរជ័យ បវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជា​ទី​គោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ ដ៏​ត្រជាក់ សម្រាប់ប្រជារាស្រ្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត រប​ស់​ព្រះ​អង្គ​ជ្រក​កោន​តរៀងទៅ៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        150
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm