ទេសាភិបាលធនាគារកណ្ដាលជប៉ុន ព្រមានពីភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចទូទាំងសកលលោក

2025/10/03 07:42:41 pm        210

ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក Kazuo Ueda បានលើកឡើងនៅថ្ងៃសុក្រ (៣ តុលា) នេះថា អតិផរណាកំពុងស្ថិតលើផ្លូវឆ្ពោះទៅរកគោលដៅរបស់ធនាគារហើយ ប៉ុន្តែបានព្រមានខ្លាំងៗជាថ្មីម្ដងទឿតអំពីភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចទូទាំងពិភពលោក ដែលអាចរារាំងក្រុមហ៊ុនសកលមិនឱ្យដំឡើងប្រាក់ឈ្នួលដល់បុគ្គលិក និងបង្កភាពអាប់អួរដល់ចក្ខុវិស័យអត្រាការប្រាក់ក្នុងខែតុលានេះ។

លោក Ueda បានរំលឹកឡើងវិញនូវការតាំងចិត្តរបស់ធនាគារកណ្តាលជប៉ុន ក្នុងការបន្តដំឡើងអត្រាការប្រាក់ក្នុងកម្រិតទាប ប្រសិនបើសេដ្ឋកិច្ច និងតម្លៃទំនិញ ផ្លាស់ទីស្របតាមការព្យាកររបស់ខ្លួន។ យ៉ាងណាមិញ លោកក៏បាននិយាយថា មានភាពមិនច្បាស់លាស់ជាច្រើនជុំវិញចក្ខុវិស័យសេដ្ឋកិច្ចរបស់ជប៉ុន ដូចជាកំណើននៃភាពទន់ខ្សោយក្នុងទីផ្សារការងារសហរដ្ឋអាមេរិក និងផលប៉ះពាល់ដែលរំពឹងទុក នៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក លើប្រាក់ចំណេញសាជីវកម្មជប៉ុន។

ក្នុងសុន្ទរកថាទៅកាន់មេដឹកនាំអាជីវកម្មនៅទីក្រុង Osaka ភាគខាងលិចជប៉ុន នៅថ្ងៃសុក្រនេះ លោក Ueda បាននិយាយថា "ដំណើរអនាគតនៃសេដ្ឋកិច្ចអាមេរិក និងការអនុវត្តន៍គោលនយោបាយរូបិយវត្ថុ អាចប៉ះពាល់ដល់សេដ្ឋកិច្ច និងតម្លៃរបស់ជប៉ុនយ៉ាងខ្លាំង ក៏ដូចជានៅទូទាំងសកលលោកផងដែរ"។

ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍នេះ ដែលអាចពន្យារពេលការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចមួយចំនួនធំ និងបង្កភាពស្មុគស្មាញកាន់តែខ្លាំងដល់ការសម្រេចចិត្តរឿងដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលជប៉ុន។ អ្នកលេងទីផ្សារកំពុងឃ្លាំមើលយ៉ាងដិតដល់នូវការអត្ថាធិប្បាយរបស់លោក Ueda សម្រាប់តម្រុយណាមួយពីអត្រាការប្រាក់ ដែលត្រូវបានផ្អាកដោយសារតែភាពមិនច្បាស់លាស់លើការធ្លាក់ចុះសេដ្ឋកិច្ច ជុំវិញពន្ធអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm