អ្នកជំនាញយោធាអ៊ុយក្រែន លោក Anatolii Khrapchynskyi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានReuters កាលពីថ្ងៃព្រហស្បតិ៍ថា ការចែករំលែកព័ត៌មានចារកម្មរបស់សហរដ្ឋអាមេរិកនឹងជំរុញការវាយប្រហារចំគោលដៅរបស់អ៊ុយក្រែន និងបង្កើនសម្ពាធលើប្រទេសរុស្ស៊ី។
មន្ត្រីពីររូបបាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ព័ត៌មានចារកម្មដល់អ៊ុយក្រែនលើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលចម្ងាយឆ្ងាយនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលខ្លួនកំពុងថ្លឹងថ្លែងថាតើត្រូវបញ្ជូនមីស៊ីលទៅឲ្យទីក្រុងគីវ ដែលអាចប្រើប្រាស់ក្នុងការវាយប្រហារបែបនេះ ឬយ៉ាងណា។ មន្ត្រីអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកក៏កំពុងស្នើឱ្យសម្ព័ន្ធយោធាណាតូផ្តល់ការគាំទ្រស្រដៀងគ្នានេះផងដែរ។
ការសម្រេចចិត្តនេះ បង្ហាញពីការផ្លាស់ប្តូរគោលនយោបាយដែលគេស្គាល់ជាលើកដំបូង ដែលលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាចាប់តាំងពីការបង្កើនវោហាសាស្ត្ររបស់លោកចំពោះរុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក្នុងបំណងដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាងបីឆ្នាំរបស់ទីក្រុងមូស្គូលើអ្នកជិតខាងខ្លួន។
លោក Khrapchynskyi បាននិយាយថា «សម្រាប់ការសម្រេចចិត្ត ដើម្បីផ្គត់ផ្គង់ចារកម្ម សម្រាប់ការវាយប្រហារលើទឹកដីរុស្ស៊ី នេះជាការប៉ុនប៉ងដើម្បីដាក់សម្ពាធបន្ថែមលើសហព័ន្ធរុស្ស៊ី ដោយធ្វើឱ្យព័ត៌មាននេះជាចេញជាសាធារណៈ។