ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅទីក្រុង Mexico City កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា នៅថ្ងៃខួបនៃការតវ៉ាដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនកាលពីក្នុងឆ្នាំ១៩៦៨ ដោយបាតុករមួយចំនួនបានគប់ស្រាក្រឡុក Molotov ទៅលើនគរបាលបង្ក្រាបកុបកម្ម។
មនុស្សរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅពីក្រោយបដា Comite 68 ដោយមានទាំងអតីតយុទ្ធជន បានដើរក្បួនចូលទៅក្នុងទីក្រុង។ អ្នកតវ៉ាម្នាក់និយាយថា ករណីដ៏មហន្តរាយនិងការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើខូចគោលបំណងក្នុងការការពារសិទ្ធិតវ៉ាដោយគ្មានការគាបសង្កត់។
នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៦៨ កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើបាតុករនិស្សិត ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣០០នាក់។