មេដឹកនាំកូរ៉េខាងត្បូង ជំរុញឱ្យកូរ៉េខាងជើង ពិចារណាបន្តការជួបជុំគ្រួសារឡើងវិញ

2025/10/03 09:54:27 pm        212

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃសុក្រ (៣ តុលា) នេះថា ប្រទេសកូរ៉េខាងជើង គួរតែពិចារណាឡើងវិញរឿងបន្តដំណើរការជួបជុំគ្រួសារដែលបែកខ្ញែកគ្នា ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដែលជាផ្នែកនៃវិធានការសហប្រតិបត្តិការមនុស្សធម៌រវាងប្រទេសជិតខាងទាំងពីរ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅមុនថ្ងៃសម្រាកបុណ្យជាតិ លោក Lee បានប្រាប់ប្រជាជនកូរ៉េខាងត្បូង ដែលមានសាច់ញាតិនៅកូរ៉េខាងជើងថា លោកសង្ឃឹមថានឹងមានការបន្ធូរបន្ថយអរិភាព និងការបន្តកិច្ចសហប្រតិបត្តិការបែបនេះឡើងវិញ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់កោះព្រំដែនជាមួយកូរ៉េខាងជើង លោក Lee បាននិយាយថា នោះជាការទទួលខុសត្រូវផ្នែកនយោបាយសម្រាប់កូរ៉េទាំងពីរក្នុងការអនុញ្ញាតឱ្យគ្រួសារដែលបែកបាក់គ្នា អាចទំនាក់ទំនងគ្នាទៅវិញទៅមក ក្រោមទស្សនៈមនុស្សធម៌។

យោងតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា ប្រជាជនកូរ៉េខាងត្បូងប្រហែល ៣៦.០០០នាក់ ដែលឃ្លាតចេញពីគ្រួសាររបស់ពួកគេនៅកូរ៉េខាងជើង បានស្នើរដ្ឋាភិបាលសម្រាប់ការជួបជុំគ្នាឡើងវិញ។ ការជួបជុំគ្រួសារចុងក្រោយបំផុតរវាងកូរ៉េទាំងពីរ ត្រូវរៀបចំឡើងក្នុងខែសីហា ឆ្នាំ២០១៨ ប៉ុក៏ត្រូវផ្អាក ស្របពេលទំនាក់ទំនងអន្តរកូរ៉េមានភាពត្រជាក់ស្រេប ចាប់តាំងពីពេលនោះមក។ កាលពីខែកុម្ភៈ កូរ៉េខាងជើងត្រូវរាយការណ៍ថាបានរុះរើទីកន្លែងដែលប្រើប្រាស់សម្រាប់ការជួបជុំគ្រួសារ នៅក្នុងសញ្ញានៃទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយកូរ៉េខាងត្បូង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm