អ៊ីរ៉ង់បង្កើនសក្ដានុពលវាយលុករហូតដល់ដប់ដង ចាប់តាំងពីសង្គ្រាមរយៈពេល ១២ថ្ងៃ ជាមួយអ៊ីស្រាអែល

2025/10/03 10:27:25 pm        79

លោកឧត្តមសេនីយ៍ Hossein Nejat នៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បាននិយាយថា យោធាអ៊ីរ៉ង់ បានបង្កើនសមត្ថភាពវាយលុករបស់ខ្លួន ១០ដង ចាប់តាំងពីសង្រ្គាមរយៈពេល ១២ថ្ងៃ ជាមួយអ៊ីស្រាអែល។

ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានដកស្រង់លោកដែលបាននិយាយថា៖«ប្រសិនបើរបបជ្វីហ្វ ធ្វើកំហុសដដែលម្តងទៀត (សំដៅលើការវាយប្រហារលើអ៊ីរ៉ង់ ក្នុងខែមិថុនា) សមត្ថភាពវាយលុករបស់យើង គឺធំជាងក្នុងអំឡុងពេលសង្រ្គាម ១២ថ្ងៃ រហូតដល់ដប់ដង រួចទៅហើយ»។

លោកបានបន្ថែមថា អ៊ីរ៉ង់ក៏បានដោះស្រាយរាល់ការខ្វះខាតផ្នែកការពារជាតិ ដែលបានកំណត់ក្នុងអំឡុងពេលជម្លោះលើកមុន។

នៅថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ រយៈពេលតិចជាង ២៤ម៉ោងក្រោយមក ទីក្រុងតេអេរ៉ង់ បានវាយប្រហារសងសឹក។ សហរដ្ឋអាមេរិក បានចូលក្នុងជម្លោះនេះ រយៈពេល ៩ថ្ងៃ បន្ទាប់ពីកើនឡើងភាពតានតឹង ដោយវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅទីក្រុង Fordow, Natanz និង Isfahan។ នៅល្ងាចថ្ងៃទី ២៣ ខែមិថុនា អ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋានអាកាស Al Udeid ក្នុងប្រទេសកាតា ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់អាមេរិក នៅមជ្ឈិមបូព៌ា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានព្រមព្រៀងបទឈប់បាញ់។ បទឈប់បាញ់ បានចូលជាធរមាន នៅថ្ងៃទី ២៤ ខែមិថុនា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm