អាជ្ញាធរ និងកងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៦នាក់ នៅក្នុងក្នុងទីក្រុងក្រុងហ្ស៊េរុយសាឡឹមខាងកើត ហើយបានចាប់ខ្លួនរាប់រយនាក់ នៅចន្លោះខែកក្កដា និងខែកញ្ញា។ នេះបើយោងតាមរបាយការណ៍របស់អភិបាលក្រុងហ្ស៊េរុយសាឡឹម ដែលមានទំនាក់ទំនងជាមួយអាជ្ញាធរប៉ាឡេស្ទីន។

របាយការណ៍ប្រចាំត្រីមាសពីអភិបាលក្រុងនេះ បានរៀបរាប់លម្អិតអំពីការរំលោភផ្សេងៗដែលប្រព្រឹត្តដោយរដ្ឋាភិបាលអ៊ីស្រាអែល និងអ្នកតាំងលំនៅនៅក្នុងទីក្រុង រួមទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការ បញ្ជារុះរើ ការចាប់ខ្លួនតាមអំពើចិត្ត ការចាប់ឃុំនៅក្នុងផ្ទះ និងការវាយឆ្មក់របស់អ្នកតាំងលំនៅនៅលើវិហារ Al-Aqsa ។ ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ ២០២៥ មានជនជាតិប៉ាឡេស្ទីនចំនួន ៦នាក់ ដែលត្រូវបានសម្លាប់ ការចាប់ខ្លួនចំនួន ២១៦ នាក់ និងឧប្បត្តិហេតុនៃការរុះរើផ្ទះ និងការជីកកកាយដីចំនួន ១១៦ លើក។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលសរុបចំនួន ៣៥៦នាក់ បានចូលទៅក្នុងបរិវេណ វិហារ Al-Aqsa ក្រោមការការពារយ៉ាងតឹងរ៉ឹងរបស់នគរបាល ដើម្បីប្រារព្ធពិធីបុណ្យ Yom Kippur របស់ជនជាតិជ្វីហ្វ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa។
សារព័ត៌មាន Wafa បានបន្ថែមថា កងកម្លាំងអ៊ីស្រាអែល បានបិទផ្លូវ និងផ្លូវសំខាន់ៗជាច្រើនកន្លែង ក្នុងទីក្រុងហ្ស៊េរុយសាឡឹម កាលពីល្ងាចថ្ងៃពុធ ដើម្បីការពារការប្រារព្ធពិធី Yom Kippur ដោយដាក់កម្រិតការធ្វើដំណើររបស់អ្នកស្រុក រហូតដល់ការជាប់គាំងស្ទើរតែទាំងស្រុង និងរំខានដល់ជីវិតប្រចាំថ្ងៃរបស់ប៉ាឡេ ស្ទីន៕
