ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅកិច្ចប្រជុំពេញអង្គរបស់ក្លិបពិភាក្សាអន្តរជាតិ Valdai ថា បច្ចុប្បន្ននេះ ប្រទេសណាតូទាំង កំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី ហើយលែងលាក់បាំងវាទៀត ហើយ។
លោក ពូទីន បាននិយាយថា៖«យើងកំពុងមានសង្រ្គាមមែនទេ? យើងផលិតគ្រឿងយុទ្ធោបករណ៍ ហើយប្រទេសជាច្រើន កំពុងធ្វើសង្រ្គាមជាមួយយើង។ ប្រទេសណាតូទាំងអស់ កំពុងធ្វើសង្រ្គាមជាមួយយើង។ ពួកគេលែងលាក់បាំងសង្គ្រាមនេះ តទៅទៀតហើយ»។

បើតាមលោកប្រធានាធិបតី នេះគឺជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ កងទ័ពរុស្ស៊ី រដ្ឋ និងឧសហ្សហកម្មការពារជាតិរុស្ស៊ី បានសម្របខ្លួនយ៉ាងឆាប់រហ័ស៕
