ក្រសួងការបរទេសរុស្ស៊ី និយាយថា រូបមន្តរដ្ឋពីរសម្រាប់ប៉ាឡេស្ទីន មិនបានបរាជ័យទេ

2025/10/03 03:52:40 pm        70

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីចាត់ទុកការអះអាងណាមួយអំពីភាពមិនអាចទៅរួចនៃដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែលនិងប៉ាឡេ  ស្ទីនថា មិនអាចទទួលយកបានទេ។  

លោកស្រី បាននិយាយថា៖«ការលើកឡើងបែបនេះ មិនអាចទទួលយកបានសម្រាប់ពួកយើងចំពោះ ហេតុផលមួយចំនួន»។

អ្នកការទូតរូបនេះ បានកត់សម្គាល់ថា រុស្ស៊ីបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាយូរមកហើយ ស្របតាមសេចក្តីសម្រេចដែលពាក់ព័ន្ធ ក្រោមច្បាប់អន្តរជាតិ។ លោកស្រី បាននិយាយថា៖«ច្បាប់អន្តរជាតិកំណត់យ៉ាងជាក់លាក់នូវវិធីនេះថា ជាភាពចាំបាច់ក្នុងការបង្កើតរដ្ឋពីរ។ សេចក្តីសម្រេចនេះ ត្រូវបានកំណត់ នៅក្នុងការសម្រេចចិត្តរបស់មហាសន្និបាត UN ហើយត្រូវបានអនុម័ត និងគាំទ្រនៅវេទិកាអន្តរជាតិផ្សេងទៀត»។

យោងតាមលោក Zakharova បានឲ្យដឹងថា ការអះអាងអំពីការដួលរលំនៃវិធីសាស្រ្តរដ្ឋពីរចំពោះប៉ាឡេស្ទីន មិនឆ្លុះបញ្ចាំងពីជំហរ ជាគោលការណ៍របស់រុស្ស៊ី «ផ្អែកលើច្បាប់អន្តរជាតិ ដែលគាំទ្រដោយភាគច្រើននៃពិភពលោក»។ ដូច្នេះហើយ អ្នកណាជាអ្នកបញ្ចេញសំឡេង របៀបដែលពួកគេបញ្ចេញសំឡេង ហើយនៅពេលណា ខ្ញុំជឿថា នេះគឺជារឿងបន្ទាប់បន្សំ។ ចំណុចសំខាន់ គឺគោលការណ៍ជាក់លាក់។ មិនមែនសម្រាប់ជាប្រយោជន៍នៃគោលការណ៍នោះទេ ប៉ុន្តែសម្រាប់ការរួមរស់របស់ប្រទេសជាតិ ដើម្បីជីវិតប្រកបដោយសន្តិភាព និងសម្រាប់អនាគត។

កាលពីថ្ងៃទី២៥ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកនឹងមិនអនុញ្ញាតឲ្យបង្កើតរដ្ឋប៉ាឡេស្ទីនឡើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am