រដ្ឋមន្ត្រីក្រសួងអប់រំ៖ សាលារៀនតាមព្រំដែនរងប៉ះពាល់ពីសង្គ្រាមជាមួយប្រទេសថៃ មិន​ទាន់​អាច​បើក​បវេសនកាលបាននៅឡើយទេ

2025/10/03 11:26:07 pm        433

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា សាលារៀនដែលមានទីតាំងនៅតាមព្រំដែន បាន​រង​ប៉ះ​ពាល់​ពី​សង្គ្រាម​ជាមួ​យ​ប្រទេសថៃ នៅមិនទាន់អាចបើកបវេសន​កាល​​បាននៅឡើយទេ ដោយ​ហេតុ​ថា​ស្ថាន​​ភាព​នៅ​ព្រំដែន​មិន​ទាន់មានស្ថិរភាព។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនថ្លែងលើកឡើងយ៉ាងដូច្នេះក្នុង​ឱកាស​ដឹកនាំកិច្ចប្រជុំ ស្ដីពី​ការ​ត្រៀម​បើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥​នៅ​វិទ្យាស្ថាន​ជាតិអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ​ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

មុនឈានចូលកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ពី​បច្ចុប្បន្ន​ភាព និងវឌ្ឍនភាពការងារអប់រំ ដោយគូសរំលេច​ពី​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ដែលមាន​អ​ត្រា​ប្រឡង​ជាប់​កើន​ឡើង​ដល់​ទៅ ​៨៤% ជាមួយកំណើនអត្រាសិស្សជាប់និទ្ទេស A។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​បើក​បវេសន​កាល​ឆ្នាំ​សិក្សាថ្មីនៅដើមខែវិច្ឆិកាខាងមុខនេះ សម្រាប់សាលារៀនដែលមានទីតាំងនៅតាមព្រំដែន បាន​រងប៉ះពាល់ពីសង្គ្រាមជាមួយប្រទេសថៃ នៅ​មិន​ទាន់​អាច​បើក​បវេសន​កាល​នៅ​ទី​តាំង​សាល​រៀន​បាន​នៅ​ឡើយ​ទេ ដោយហេតុថាស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព ធ្វើឱ្យ​ក្រុម​ការងារ​បោស​សម្អាត​មីន និងសាងសង់មិនអាចចូលទៅស្តារឡើងវិញបាន។ យ៉ាងណមិញ ក្រសួង​បាន​ត្រៀម​ជា​ស្រេច​នូវ​កញ្ចប់ថវិកាស្តារឡើងវិញនូវសាលារៀនរងប៉ះពាល់នៅតាមព្រំដែន ដែល​ក្នុង​នោះ​មាន​ថវិកា​របស់​ក្រសួងផ្ទាល់ និងមានការចូលរួមឧបត្ថម្ភពីសំណាក់ដៃគូអភិវឌ្ឍ សប្បុរស​ជន​ជាតិ ​និងអន្តរជាតិផងដែរ។

កិច្ច​ប្រជុំនេះបានពិនិត្យពិភាក្សាផ្លាស់ប្ដូរយោបល់លើរបៀបវារៈ ១) ការអនុវត្តគន្លងអប់រំថ្មី ២) ផែន​​ការ​ពង្រីកមធ្យមសិក្សា ៣) ការត្រៀមសម្រាប់ការបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ និង ៤) គម្រោងផែនការសាងសង់ និងជួសជុលអគារសិក្សានៅតាមព្រំដែន ៥) កិច្ច​ពិភាក្សា​ដើម្បី​សម្រេច​អនុម័តលើផែនការសកម្មភាពសំខាន់ៗដែលត្រូវអនុវត្តបន្ត។ តប​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្តើមអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់​សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។ ក្រសួង​នឹង​សាក​ល្បង​អនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់​ពី​ថ្នាក់​ទី១០ នៅតាមវិទ្យាល័យគោលដៅមួយចំនួន សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦​នេះ​។

ដើម្បីជំរុញប្រសិទ្ធភាពការងារ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ផ្តល់​អនុ​សាសន៍​​មួយចំ​នួន​ដល់ក្រុមការងារ ដូចជា (១) សូមរៀបចំផែនការ​លម្អិត​ពី​តម្រូវ​ការ​ជាក់​ស្តែង​ពាក់​ព័ន្ធនឹង ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ផែនការក្នុងការពង្រីកមធ្យមសិក្សា និងការ​អនុវត្ត​សាល​ល្បង​នូវគន្លងអប់រំថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ (២) ផែនការ​សកម្មភាព​សាង​សង់​ និងស្តារឡើងវិញសាលារៀនដែលរងប៉ះពាល់ (៣) សូមប្រមូលទិន្នន័យសិស្ស និង​គ្រូ​ឱ្យ​បាន​ច្បាស់​លាស់ (៤) រៀបចំរបាយការណ៍លម្អិតពីបច្ចុប្បន្នភាពស្ថានភាពសាលារៀន និង​ទីតាំង​សម្រាប់​ដំណើរ​ការបង្រៀនបណ្ដោះអាសន្ន (៥) សម្រាប់ការ​ផែន​ការ​ពង្រីក​ការ​ពង្រី​ក​មធ្យម​សិក្សា ​សូមបន្តបញ្ចូលវិធីសាស្ត្របង្រៀនថ្មីទៅការរៀន និងបង្រៀន ដោយចាប់​ផ្តើម​ពី​សាលា​រៀន​គំរូ​ និងបន្តជំរុញគម្រោងពង្រីកសាលារៀនជំនាន់ថ្មី។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផលការងារ​ប្រកប​ដោយ​វឌ្ឍនភាព​របស់ក្រុមការងារ និងស្នើ​ឱ្យ​នាយកដ្ឋាន​ក្រោម​ឱវាទ​ក្រសួង បង្កើតសម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​សាលារៀនតាមខេត្ត ដើម្បីជំរុញការ​ជួយ​គាំទ្រ​ឱ្យ​កា​ន់​តែ​មានប្រសិទ្ធភាព និងសូមឱ្យ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​សហការ​គ្នា​អនុវត្ត​ការងារ និង​គម្រោង​ដែល​មាន​ស្រាប់​ឱ្យកាន់​តែ​ល្អ​ប្រសើរ​ដោយ​ត្រូវ​សម្រេច​ឱ្យបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ជាពិសេសត្រូវ​ផ្តោត​បន្ត​ជំរុញ​កំណែ​ទម្រង់​គ្រឹះស្ថានបណ្តុះបណ្ដាលគ្រូឱ្យកាន់តែជោគជ័យ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm