អង្គការសហប្រជាជាតិនៅថ្ងៃសុក្រនេះ បានទទូចថា មិនមានកន្លែងសុវត្ថិភាពសម្រាប់ជនជាតិប៉ាឡេស្ទីនដែលត្រូវបានបញ្ជាឲ្យចាកចេញពីទីក្រុងហ្កាហ្សានោះទេ ហើយតំបន់ដែលកំណត់ដោយអ៊ីស្រាអែលនៅភាគខាងត្បូងគឺជា «កន្លែងស្លាប់» ។

អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក James Elder បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ដោយនិយាយពីតំបន់ហ្កាហ្សាស្ទ្រីបថា៖«ការយល់ឃើញនៃតំបន់សុវត្ថិភាពនៅភាគខាងត្បូង គឺហួសហេតុពេក» ដោយបានចង្អុលបង្ហាញថា «គ្រាប់បែកត្រូវបានទម្លាក់ពីលើមេឃ ជាមួយនឹងការព្យាករពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយសាលារៀនដែលត្រូវបានគេកំណត់ថា ជាជម្រកបណ្តោះអាសន្នដែលត្រូវបានបំផ្លាញជាប្រចាំទៅជាកម្ទេចថ្ម និង តង់ជាច្រើន ត្រូវបានឆេះជាប្រចាំដោយសារការវាយប្រហារតាមអាកាស៕
