ភ្នាក់ងារអង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃសុក្រនេះថា មនុស្សរាប់លាននាក់នៅក្នុងប្រទេសសូម៉ាលីប្រឈមនឹងភាពអត់ឃ្លានកាន់តែអាក្រក់ នៅពេលដែលការកាត់បន្ថយជំនួយម្ចាស់ជំនួយធ្វើឲ្យកម្មវិធីស្បៀងអាហារពិភពលោក (WFP) មានកង្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រទេសនៃតំបន់ញកអាហ្រិ្វក ( Horn of Africa) គឺស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ ហើយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ បានជួបប្រទះទាំងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងរយៈពេល ៤ ទសវត្សរ៍ និងទឹកជំនន់ម្តង ក្នុងមួយសតវត្សរ៍។
នៅក្នុងខែវិច្ឆិកា មនុស្សចំនួន ៧៥០.000នាក់ ច្រើនជាងពីរភាគបីនៃចំនួនបច្ចុប្បន្ន នឹងត្រូវកាត់ចេញពីកម្មវិធីអាហារសង្គ្រោះបន្ទាន់របស់អង្គការ WFP។
ទីភ្នាក់ងារនេះ បាននិយាយថា លក្ខខណ្ឌបែបនេះ អាចនឹង«ណែនាំឲ្យអ្នកដែលរងផលប៉ះពាល់អាក្រក់បំផុត ធ្លាក់ទៅក្នុងស្ថានភាពមហន្តរាយ»៕
