កាសែត Washington Examiner បានរាយការណ៍ដោយដកសម្តីអ្នកវិភាគយោធាថា ទាហានអាមេរិកដែលឈរជើងនៅដែនដី Puerto Rico បានត្រៀមខ្លួនជាស្រេច ដើម្បីបើកប្រតិបត្តិការទៅកាន់ទឹកដីចំនួន ១៦កន្លែង ក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា ដែលជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងចំពេលមានការចោទប្រកាន់ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបទប្រឆាំងគ្មានប្រសិទ្ធភាពប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។

អ្នកជំនាញនិយាយថា កងកម្លាំងដែលបានប្រមូលផ្តុំនៅពេលនេះ គឺគ្រប់គ្រាន់ដើម្បីដណ្តើមយក និងកាន់កាប់គោលដៅយុទ្ធសាស្ត្រសំខាន់ៗ ដូចជាកំពង់ផែ និងអាកាសយានដ្ឋានក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា។ កាសែតនេះ បានសង្កត់ធ្ងន់ថា មន្ទីរបញ្ចកោណលាក់បាំងការរៀបចំរបស់ខ្លួនសម្រាប់ប្រតិបត្តិការដ៏មានសក្តានុពលទាំងនេះទេ។សារព័ត៌មាន Washington Examiner បានកត់សម្គាល់ថា យោងតាមរបាយការណ៍ពីក្រសួងសង្គ្រាមអាមេរិកកាលពីចុងខែសីហា សមយុទ្ធនៅឆ្នេរសមុទ្រនៃកោះ Virgin រួមមានប្រតិបត្តិការចុះចត និងការរឹបអូសយកវាលយន្តហោះមួយ។
នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសវ៉េណេហ្ស៊ុយអេឡា លោក Yvan Gil Pinto បានតវ៉ាយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់យន្តហោះចម្បាំងអាមេរិក ចូលទៅក្នុងដែនអាកាសរបស់ប្រទេសនេះ។ ប្រមុខការទូតរូប បានហៅសកម្មភាពបែបនេះថា ជាការញុះញង់ដែលគំរាមកំហែងអធិបតេយ្យភាពជាតិ និងបំពានច្បាប់អន្តរជាតិ៕
