តុលាការកំពូលនៃប្រទេសហូឡង់នៅថ្ងៃសុក្រនេះ បានបញ្ជាឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវគោលនយោបាយរបស់ខ្លួន សម្រាប់ការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល។
តុលាការមិនបានរក្សាការហាមឃាត់លើការនាំចេញគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង F35 ដែលសម្រេចដោយតុលាការជាន់ទាប កាលពីឆ្នាំមុននោះទេ ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលចាំបាច់ត្រូវវាយតម្លៃដោយខ្លួនឯងថា តើមានហានិភ័យដែលគ្រឿងបន្លាស់យន្តហោះ នឹងត្រូវប្រើប្រាស់ដោយបំពានច្បាប់អន្តរជាតិដែរឬទេ។

តុលាការ បានផ្តល់ឲ្យរដ្ឋាភិបាលរយៈពេល ៦សប្តាហ៍ ដើម្បីធ្វើការត្រួតពិនិត្យនេះ ក្នុងអំឡុងពេលដែលការនាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង នឹងនៅតែត្រូវបានហាមឃាត់៕
