មន្ត្រី នៅថ្ងៃសុក្រ (ទី៣ ខែតុលា) នេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម្នាក់ក្នុងចំណោមជនរងគ្រោះ ដោយសារការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ នៅឯវិហារជ្វីហ្វ ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ត្រូវនគរបាលបាញ់ចំ ក្នុងអំឡុងពេលមានប្រតិបត្តិការព្យាយាមធ្វើឲ្យអ្នកវាយប្រហារគ្មានអាវុធ ស្ថិតនៅក្រោមការគ្រប់គ្រង។
សេចក្តីថ្លែងការណ៍របស់អង្គភាពនគរបាលតំបន់ Greater Manchester (GMP) បានឲ្យដឹងថា៖ «បច្ចុប្បន្ន គេជឿថា ជនសង្ស័យឈ្មោះ Jihad Al Shamie មិនមានអាវុធក្នុងដៃទេ ហើយការបាញ់ គឺតែម៉្យាងប៉ុណ្ណោះចេញពីមន្រ្តីប្រដាប់អាវុធរបស់ GMP»។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា៖ «ដូច្នេះហើយ វាត្រូវបានសន្និដ្ឋានថា តាមការធ្វើកោសល្យវិច្ច័យបន្ថែម របួសនេះអាចជាសោកនាដកម្ម និងផលវិបាកដ៏គួរឲ្យសោកស្ដាយមិនស្មានដល់ ដោយសារវិធានការដែលត្រូវធ្វើបន្ទាន់ដោយមន្ត្រីរបស់ខ្ញុំ ដើម្បីបញ្ចប់ការវាយប្រហារដ៏សាហាវនេះ»។
នគរបាលបានបន្ថែមថា ម្នាក់ក្នុងចំណោមអ្នករបួសទាំងនោះ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏រងរបួសដោយគ្រាប់កាំភ្លើងដែរ។ មនុស្សទាំង ២នាក់ ដែលគេជឿថា ត្រូវបានបាញ់ចំនោះ គឺនៅខាងក្រោយទ្វារវិហារនោះ៕
