លោក Putin៖ ​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ទាញ​រុស្ស៊ី​ឲ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​

2022/02/02 07:13:39 pm        614

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចោទប្រកាន់​សហរដ្ឋអាមេរិកថា​ កំពុង​ព្យាយាម​ទាញ​ប្រទេស​របស់លោក​ឲ្យ​ធ្លាក់​ចូលក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក Vladimir Putin បាន​និយាយថា លោក​សង្ឃឹមរុស្ស៊ី​ និង​លោកខាងលិចនឹង​ស្វែងរក​ដំណោះស្រាយ​ស្ដីពី​វិបត្តិ​សន្តិសុខ​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​ចោទប្រកាន់​អាមេរិក​ថា ​បាន​កំពុង​ប្រើប្រាស់​អ៊ុយ​ក្រែ​ន​ជា​ឧបករណ៍​ទប់ទល់​នឹង​រុស្ស៊ី​។

​នៅក្នុង​ការអត្ថាធិប្បាយ​ដ៏​សំខាន់​ជា​លើកដំបូង​របស់​លោក​ អំពី​វិបត្តិ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះលោកថា ​គោលដៅ​របស់សហរដ្ឋអាមេរិកគឺ​ដើម្បី​ប្រើប្រាស់​ការ​ប្រឈម​ដាក់គ្នា ​ជា​លេស​ក្នុងការ​ដាក់ទណ្ឌកម្ម​បន្ថែមទៀតលើ​ប្រទេស​រុស្ស៊ី​។ ​លោក​ក៏បាន​និយាយផងដែរ​ថា សហរដ្ឋអាមេរិក​កំពុង​ព្រងើយកន្តើយ​នឹង​ក្ដីបារម្ភ​របស់​រុស្ស៊ី អំពី​កងកម្លាំង​សម្ព័ន្ធមិត្ត​របស់​អង្គការ​ណា​តូនៅ​អឺរ៉ុប​។ ​ភាព​តានតឹង​ឡើង​កម្ដៅ​ខ្លាំង​ជុំវិញ​ការបង្កើន​កងទ័ព​រប​ស់​រុស្ស៊ី នៅ​ជិត​ព្រំដែន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ប្រទេស​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​លោកខាងលិច​ថា ​ខ្លួន​មាន​គម្រោង​ឈ្លានពានរយៈ​ពេ​លជិត​ ៨​ឆ្នាំ​បន្ទាប់ពី​រុស្ស៊ី​បាន​ដាក់​តំបន់​ឧបទ្វីប​គ្រី​មៀ​ស្ថិតនៅ​ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​ឧប​សម្ព័ន្ធ​របស់​ខ្លួន និង​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​នៅក្នុង​តំបន់ Donbas ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ប្រទេស​រុស្ស៊ីបាន​ចោទប្រកាន់រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ ពីបទ​បរាជ័យ​ក្នុងការ​អនុវត្តន៍​កិច្ចព្រមព្រៀងអន្តរជាតិ ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នៅតំបន់​ភាគ​ខាងកើត ជាទី​ដែល​មាន​មនុស្ស​យ៉ាងហោចណាស់ ១៤,០០០នាក់​បាន​ស្លាប់ ហើយ​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ីបាន​គ្រប់គ្រង​ដែនដី​ដ៏​ធំ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm