អ្នកជំនាញ៖ វិស័យគណនេយ្យនិងសវកម្ម បានឆ្លើយតបទៅនិងការវិវត្តសេដ្ឋកិច្ច និងតម្រូវការអាជីវកម្ម

2025/10/04 03:17:30 am        193

ភ្នំពេញ ៖ អ្នកជំនាញវិស័យគណនេយ្យ និងសវនកម្ម ថា ការប្រែប្រួល និងការរីកចម្រើនក្នុងវិស័យគណនេយ្យ និងសវកម្ម បានឆ្លើយតបទៅនិង ការវិវត្តសេដ្ឋកិច្ច និងតម្រូវការអាជីវកម្ម តាមដំណាក់កាលសំខាន់ៗ ខណៈការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាឌីជជីថល បាននិងកំពុងជួយ គាំទ្រដល់ការរីកលូតលាស់នៃវិស័យនេះ។

​លោកស្រី នាង បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យ និងសវនកម្ម នៃសេវាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនជាធនាគារ លើក ឡើងក្នុងពិធីប្រគល់បណ្ណសរសើរ និងមេដាយ ដល់និស្សិតឆ្នើម នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញវិស័យគណនេយ្យ និងសវន កម្មនេះ គណៈកម្មការគ្រប់គ្រងវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា បានរៀបចំផែនការអភិវឌ្ឍកម្មវិធីសិក្សារយៈពេល៥ឆ្នាំ ២០២៥- ២០៣០ នៅក្នុងផែនការអភិវឌ្ឍគណនេយ្យករជំនាញកម្ពុជា ដោយបានកំណត់គោលដៅចម្បង គឺជំរុញបង្កើតចំនួនសិស្ស-និស្សិតឱ្យ បញ្ចប់កម្មវិធីសិក្សានេះ ឱ្យដល់ ១ពាន់នាក់ ត្រឹមឆ្នាំ២០៣០, ក្នុងនោះជាយុទ្ធសាស្រ្ត គឺការរផ្តល់ទៅលើ៦ចំណុចសំខាន់ៗគឺ៖ ការពង្រឹង អភិបាលកិច្ចនិងការត្រួតពិនិត្យ, ការអភិវឌ្ឍសមត្ថភាព ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ, ការពង្រឹងកម្មវិធីសិក្សានិងគុណវុឌ្ឍ, នវានុវត្ត និងការ សិក្សាបែបឌីថល, ការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងវិស័យ, និងការទទួលស្គាល់ជាអន្តរជាតិនៅលើកម្មវិធីសិក្សានេះ។

លោកស្រី បន្ថែមថា កម្មវិធីសិក្សាគណនេយ្យករជំនាញនេះ តាក់តែងឡើងគឺមានការទទួលស្គាល់ជាអន្តរជាតិ ដោយទទួលបាន ជំនួយបច្ចេកទេសពីស្ថាប័នចក្រភពអង់គ្លេស ដើម្បីធានាបានថា កម្មវិធីសិក្សានេះអាចប្រកួតប្រែងក្នុងស្រុក ក៏ដូចអន្តរជាតិ ក្នុងនោះកម្ពុជា ក៏បានចុះអនុស្សាណៈក្រោមក្របខណ្ឌអាស៊ានផងដែរ ដើម្បីឱ្យគណនេយ្យករ និងសវនករធ្វើការនៅក្នុងអាស៊ានទាំង១០ ខណៈបច្ចុប្បន្ន កម្ពុជាមានគណនេយ្យករនិងសវនករ ចំនួន ២៤ រូប។ បញ្ហានេះ ស្របពេលវិស័យបច្ចេកវិទ្យាឌីជជីថលកំបុងរីកចចម្រើន បាននិងកំពុង ជួយគាំទ្រដល់ការរីកលូតលាស់នៃវិស័យគណនេយ្យ និងសវនកម្មផងដែរ។

ជុំវិញបញ្ហានេះដែរ, លោក ប៊ុន សុន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ លើកឡើងនូវការអភិវឌ្ឍជំនាញជាច្រើន ដែលសិស្ស-និស្សិតត្រូវការសិក្សា ដើម្បីចាប់យកឱ្យទាន់បរិបថនៃការរីកចចម្រើន ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ខណៈកម្ពុជា កំពុងទទួលបានឱកាសវិនិយោគជាបន្ត បន្ទាប់។ លោក បន្តថា ស្ថិតនៅបរិបឋថ្មីនេះ ជំនាញសតវត្សទី២១ គឺនិស្សិតត្រូវតែចេះ មានដូចជា Learning Skill, Communication, Public speaking, Emotional management ជាដើម ក្រៅពីនេះមានជំនាញពិសេសផ្សេងៗ ទៀតដែលយើងគួរសិក្សារៀនសូត្របន្ថែម។

សូមបញ្ជាក់ថា វិស័យគណនេយ្យ និងសវនកម្ម បានចាប់ផ្តើមមានសញ្ញាណនៃការវិវត្តក្នុងអំឡុងឆ្នាំ១៩៩៩ ក្រោយពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមាតុភូមិនិវត្តពីក្រៅប្រទេស ផ្តើមចេញពីនោះ គណៈកម្មការស្រាវជ្រាវស្តង់ដាគណនេយ្យអន្តរជាតិ ត្រូវបានបង្កើតឡើងដែលមានឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន។ ជាលទ្ធផល, ច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្ម គណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តនៅឆ្នាំ២០០២ ក្នុងនោះស្ថាប័នពីរត្រូវបានបង្កើតឡើង គឺក្រុមប្រឹក្សាជាតិគណនេយ្យ ដែលជាស្ថាប័ន បញ្ញត្តិករ និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជាជាស្ថាប័នវិជ្ជាជីវៈ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm