ប៉ាគីស្ថាន៖ ផែនការរបស់លោក Trump ពាក់ព័ន្ធនឹងហ្កាហ្សា មិនស្របនឹងសំណើរបស់បណ្ដារដ្ឋមូស្លីម

2025/10/04 03:47:37 am        98


រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បាននិយាយនៅថ្ងៃសុក្រ (ទី៣ ខែតុលា) នេះថា ចំណុចទាំង២០ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសក្នុងសប្តាហ៍នេះ ក្រោមផែនការរបស់លោក ក្នុងបំណងបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា គឺមិនសមស្របនឹងសេចក្តីព្រាងដែលបង្ហាញជូនលោកដោយក្រុមប្រទេសកាន់សាសនាឥស្លាមភាគច្រើននោះទេ។

ក្រុមនេះបានស្នើឲ្យអ៊ីស្រាអែលដកទ័ពទាំងស្រុងចេញពីតំបន់ហ្កាហ្សា ក្នុងអំឡុងពេលមានកិច្ចប្រជុំ កាលពីថ្ងៃទី២២ ខែកញ្ញា ជាមួយលោក Trump ខណៈពេលដែលផែនការរបស់លោក រំពឹងពីការដកកងកម្លាំងរបស់អ៊ីស្រាអែលដោយផ្នែក ដើម្បីរៀបចំឲ្យមានការដោះលែងចំណាប់ថ្នូរនៅសល់ដែលត្រូវបានឃុំដោយពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។

លោក Dar បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភាប៉ាគីស្ថានថា៖ «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ចំណុចទាំង ២០នេះ ដែលលោក Trump បានបង្ហាញជាសាធារណៈ គឺមិនដូចគ្នាទៅនឹងចំណុចរបស់យើងទេ។ ខ្ញុំសូមនិយាយថា ការកែប្រែខ្លះ ត្រូវបានធ្វើឡើង ពោលគឺនៅក្នុងសេចក្ដីព្រាង ដែលយើងមាន»។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Trump បានបង្ហាញជាសាធារណៈនូវផែនការលម្អិតចំនួន ២០ចំណុច សម្រាប់ការបញ្ចប់សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលចំណាប់ថ្នូទាំងអស់ ពោលគឺទាំងរស់ និងស្លាប់ នឹងត្រូវប្រគល់មកវិញ ក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីឈានដល់បទឈប់បាញ់។ ផែនការនោះសំដៅទៅតំបន់ «New Gaza» ដែលត្រូវបានអភិវឌ្ឍឡើងវិញ នាពេលអនាគត៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        3
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm