ឯកឧត្តម វង្សី វិស្សុត ចុះសួរទុក្ខបងប្អូនពលករពីប្រទេសថៃ ក្នុងខេត្តកំពង់ធំ

2025/10/04 04:54:23 am        139

នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃ នៅក្នុងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន, ឯកឧត្ដមរដ្ឋមន្រ្តី ហួត ហាក់, លោកជំទាវ កុយ ពិសី, ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំជាច្រើនរូប។

តាមរបាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្រាប់ខេត្តកំពង់ធំ ពលករដែលបានត្រឡប់មកពីប្រទេសថៃមានចំនួន១៣ ៦៥០នាក់ ក្នុងនោះពលករចំនួន៧ ២៨៦នាក់ បានទទួលការងារថ្មីនៅកម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានគិតគូរ នឹករឭក និងខ្វល់ខ្វាយជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ពូ មីង ក្មួយៗ ទាំងអស់ ដែលជាបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ នៅគ្រប់ទីកន្លែងនិយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តកំពង់ធំនាពេលនេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរក្នុងពេលដ៏លំបាកនេះ និងបានកោតសរសើរខ្ពស់ចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលខិតខំសម្របសម្រួល និងរិះរកគ្រប់មធ្យោបាយប្រមូលផ្តុំនូវឱកាសការងារ ដើម្បីឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានការងារធ្វើ បន្តរកចំណូលចិញ្ចឹមជីវិតនៅតាមស្រុកកំណើតរបស់ខ្លួន ឬនៅតាមបណ្តារាជធានី-ខេត្តផ្សេងទៀត។ ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងផលលំបាកទាំងឡាយ ដែលពលករខ្មែររបស់យើងជួបប្រទះ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម វង្សី វិស្សុត បានគូសរំលេចអំពីវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលករដែលវិលត្រឡប់ពីប្រទេសថៃ រួមមានការសម្របសម្រួលនិងដឹកជញ្ជូនបងប្អូនត្រឡប់មកស្រុកកំណើតវិញ, ការបើកយុទ្ធនាការចុះឈ្មោះស្វែងរកការងារធ្វើ ឬចុះឈ្មោះរៀនជំនាញ, ការដាក់ឱ្យដំណើរការប្រព័ន្ធ Hotline ១២៩៧ ៧ថ្ងៃ/សប្តាហ៍ ដើម្បីផ្គូផ្គងព័ត៌មានទៅរោងចក្រ និងក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្ម និងការដាក់ឱ្យដំណើរការប្រព័ន្ធចុះឈ្មោះស្វែងរកការងារធ្វើតាមប្រព័ន្ធតេលេក្រាម, ការអនុគ្រោះដល់ជនភៀសសឹកនិងពលករ ដោយលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន, ការកំណត់យកសាខាបេឡាជាតិសន្តិសុខសង្គម និងវិទ្យាស្ថានបណ្ដុះបណ្ដាល នៅតាមរាជធានី ខេត្ត ជាទីតាំងដែលប្រជាពលករអាចទៅចុះឈ្មោះស្វែងរកការងារ និងសម្ភាសដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូមជាមួយរោងចក្រ និងក្រុមហ៊ុននានា។ ជាងនេះទៅទៀតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងអាជ្ញាធរខេត្ត ក៏បានផ្តល់ការគាំទ្រជាស្មារតី និងសម្ភារៈជាហូរហែជូនបងប្អូនប្រជាពលករ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើសុំបងប្អូនប្រជាពលករ សូមបន្តរក្សាភាពអត់ធ្មត់ និងថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសខិតខំស្វែងរកឱកាសការងារធ្វើ ឬបន្តទទួលយកការបណ្តុះបណ្តាលជំនាញផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារផង និងសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងផងដែរ ព្រមទាំងបានបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនពលករនៅទីនេះ ចូលរួមជំរុញ បង្កើត គាំទ្រ និងលើកកម្ពស់ការគាំទ្រផលិតផលក្នុងស្រុក ដោយម្ខាងផលិត និងម្ខាងទៀតប្រើប្រាស់ តាមទិសស្លោក «ខ្មែរប្រើប្រាស់ផលិតផលខ្មែរ» និង «ខ្មែរត្រូវផលិតដោយប្រើប្រាស់របស់ខ្មែរ» ហើយ «រដ្ឋជួយគាំទ្រអ្នកផលិតផលិតផលខ្មែរ»។ ឯកឧត្តមក៏បានផ្តល់ការណែនាំបន្ថែមដោយសូមឱ្យមានការគិតគូរឡើងវិញពាក់ព័ន្ធនឹងថ្លៃជួលដីស្រែ ដោយត្រូវគិតគូរដល់ការចែករំលែកផលចំណេញផង និងបន្ទុករបស់កសិករផងដែរ ក្នុងពេលលំបាកនេះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm