កំពង់ចាម៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នឹងមានព្រឹត្តិការណ៍ ទិវាដើរពិភពលោក (World Walking Day) ក្រោមប្រធានបទ៖ ដើរដើម្បីសន្តិភាព (Walk for Peace) ដែលរៀបចំធ្វើឡើងដោយរដ្ឋបាលខេត្ត កំពង់ចាម ។
លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការរៀបចំទិវាដើរពិភពលោកនេះឡើង គឺចង់បង្ហាញពីចលនារួមគ្នាក្នុងស្មារតីតែមួយ រួមគ្នាស្មារតីកីឡា សម្រាប់យើងទាំងអស់ ដើម្បីពិភពលោកមានសន្តិភាព។ លោកអភិបាលរងខេត្តកំពង់ចាមបន្តទៀតថា ព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពនេះដែរ ធ្វើឡើងនៅម៉ោង៥ព្រឹក ចាប់ផ្តើមពីវិមានឯករាជ្យ ឆ្ពោះទៅវេទិកា អុំទូក រួចត្រឡប់មកបញ្ចប់នៅវិមានឯករាជ្យវិញ ចម្ងាយ៥គីឡូម៉ែត្រ ហើយរដ្ឋបាលខេត្តក៏រៀបចំពោតស្ងោរ ៥០០០ពោត និងចេក៥តោនផងដែរ ដើម្បីទទួលអ្នកចូលរួម។
