ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro ត្រូវបានស្នើកាលពីថ្ងៃសុក្រ ទី៣ ខែតុលា ដើម្បីដាក់ពង្រាយយោធារបស់ប្រទេសអាមេរិកខាងត្បូងមួយនេះជាមួយកងកម្លាំងសហរដ្ឋអាមេរិក ប្រសិនបើប្រធានាធិបតី លោក Donald Trump បញ្ជូនកងទ័ពទៅកាន់តំបន់ហ្កាហ្សា ដើម្បីគាំទ្រផែនការសន្តិភាព។

ថ្លែងនៅចំពោះមុខអ្នកគាំទ្ររាប់រយនាក់ដែលកំពុងគ្រវីទង់ជាតិកូឡុំប៊ីនិងប៉ាឡេស្ទីន លោក Petro បានបង្ហាញការយល់ព្រមជាមួយនឹងផែនការសន្តិភាពរបស់លោក Trump ជាការផ្លាស់ប្តូរពីមេដឹកនាំកូឡុំប៊ី ដែលធ្លាប់បានរិះគន់យ៉ាងខ្លាំងក្លាទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក នៅតែរក្សាការថ្កោលទោសចំពោះសកម្មភាពយោធារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅតំបន់ហ្កាហ្សា ដែលលោកបានពណ៌នាថាជាអំពើប្រល័យពូជសាសន៍។
ប្រធានាធិបតីកូឡុំប៊ី ក៏បានរិះគន់ការឃុំខ្លួនស្ត្រីជនជាតិកូឡុំប៊ីពីរនាក់នៅលើនាវាមនុស្សធម៌ Sumud ជាក្បួននាវាដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានស្ទាក់ចាប់នៅសមុទ្រមេឌីទែរ៉ាណេ។
