មេដឹកនាំតាលីបង់អាហ្វហ្គានីស្ថាន បានប្រារព្ធខួបលើកទី ៤ នៃការវិលត្រឡប់មកកាន់អំណាចវិញ នៅក្នុងខែសីហា ឆ្នាំ ២០២១ ជាមួយនឹងឧទ្ធម្ភាគចក្រក្រសួងការពារជាតិ បាចផ្កាពីលើអាកាសទៅកាន់ហ្វូងមនុស្ស នៅខាងក្រោម។

មនុស្សប្រហែល ១០.000នាក់ បានប្រមូលផ្តុំគ្នានៅទូទាំងរដ្ឋធានីកាប៊ុល ក្នុងទីតាំងចំនួន ៦ ដើម្បីមើល «ការបាចផ្កា»។
ក្រុមតាលីបង់ បានដណ្តើមកាន់កាប់អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ ខណៈដែលសហរដ្ឋអាមេរិក និងអង្គការណាតូ បានដកកងកម្លាំងរបស់ពួកគេចេញ នៅចុងបញ្ចប់នៃសង្គ្រាមរយៈពេលពីរទសវត្សរ៍។
ចាប់តាំងពីពេលនោះមក ពួកគេបានដាក់ចេញឡើងវិញនៃច្បាប់ឥស្លាមលើជីវិតប្រចាំថ្ងៃ រួមទាំងការរឹតបន្តឹងលើស្ត្រី និងកុមារី ដោយផ្អែកលើការបញ្ជាពីមេដឹកនាំរបស់ពួកគេគឺ លោក Hibatullah Akhundzada៕
