គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ បានបោះឆ្នោតជ្រើសរើសលោកស្រី Sanae Takaichi ជាមេដឹកនាំថ្មីរបស់ខ្លួន ដោយដាក់ឲ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសនេះ។ លោកស្រី Takaichi ដែលជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច បានយកជ័យជម្នះលើរដ្ឋមន្ត្រីក្រសួងកសិកម្មលោក Shinjiro Koizumi ក្នុងការបោះឆ្នោតផ្តាច់ព្រាត់ ខណៈដែលគណបក្សនេះ ស្វែងរកការស្តារឡើងវិញពីការខាតបង់សំឡេងឆ្នោតនាពេលថ្មីៗនេះ និងស្តារទំនុកចិត្តសាធារណៈឡើងវិញ។
គណបក្សគ្រប់គ្រងប្រទេសជប៉ុននៅថ្ងៃសៅរ៍ បានបោះឆ្នោតជ្រើសរើសអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចលោក Sanae Takaichi ជាមេដឹកនាំថ្មីរបស់ខ្លួន ដោយធ្វើឲ្យលោកស្រីក្លាយ ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសនេះ។
នៅក្នុងប្រទេសដែលមានចំណាត់ថ្នាក់អន់ខ្សោយជាលក្ខណៈអន្តរជាតិសម្រាប់សមភាពយេនឌ័រ លោកស្រី Takaichi នឹងបង្កើតប្រវត្តិសាស្ត្រជាមេដឹកនាំស្ត្រីដំបូងគេនៃគណបក្សប្រជាធិបតេយ្យសេរីនិយមដែលគ្រប់គ្រងយូរអង្វែងរបស់ប្រទេសជប៉ុន។ លោកស្រី គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកអភិរក្សបំផុតនៃគណបក្សដែលគ្រប់គ្រងដោយបុរសនេះ៕