សារព័ត៌មាន CBS NEWS បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិករូបនាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានអនុម័តដោយផ្ទាល់នូវប្រតិបត្តិការយោធាលើនាវាពីរ កាលពីខែមុន ដែលជាផ្នែកមួយនៃក្រុម GLOBAL SUMUD FLOTILLA ដែលដឹកជំនួយទៅកាន់តំបន់ហ្កាហ្សានិងអ្នកគាំទ្រប៉ាឡេស្ទីន។

យោងតាមរបាយការណ៍បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃទី ០៨ និងទី ០៩ ខែកញ្ញា បានបាញ់បង្ហោះយានដ្រូនចេញពីនាវាមុជទឹក ហើយទម្លាក់ឧបករណ៍ដែលឆេះទៅលើទូកដែលកំពុងចតនៅខាងក្រៅកំពង់ផែ Sidi Bou Said របស់ប្រទេសទុយនីស៊ី ដែលបានបណ្តាលឲ្យមានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ៕
