ពលរដ្ឋរាប់ម៉ឺននាក់នៅប្រទេសអឺរ៉ុបជាច្រើន ចេញធ្វើបាតុកម្មទ្រង់ទ្រាយធំដើម្បីគាំទ្រប៉ាឡេស្ទីន

2025/10/05 04:18:36 pm        58

ហ្វូងមនុស្សរាប់ម៉ឺននាក់នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន បានសម្រុកធ្វើបាតុកម្មគាំទ្រជនជាតិប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ (៤ តុលា) កន្លងទៅ ដោយថ្កោលទោសការរាំងខ្ទប់ផ្លូវជំនួយរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្រ្ទីប ខណៈពេលដែលបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។

នៅចក្រភពអង់គ្លេស ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលានចតុរង្គ Trafalgar នៅកណ្តាលទីក្រុងឡុងដ្រ៍ ដោយកាន់បដា ស្លាក និងទង់ជាតិប៉ាឡេស្ទីន ដោយប្រកាសគាំទ្រជនជាតិប៉ាឡេស្ទីន។ បាតុកម្មទ្រង់ទ្រាយធំក៏បានផ្ទុះឡើងនៅអ៊ីតាលី និងបារាំង ផងដែរកាលពីថ្ងៃសៅរ៍។ ក្រុមបាតុករបានដើរតាមដងផ្លូវដើម្បីបង្ហាញពីសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ដោយទាមទារឱ្យរដ្ឋាភិបាលរបស់ពួកគេបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល។

នៅអ៊ីតាលី ការប៉ះទង្គិចមួយចំនួនបានផ្ទុះឡើង នៅពេលមនុស្សប្រហែល ២៥ម៉ឺននាក់បានដើរដង្ហែរឆ្លងកាត់កណ្តាលទីក្រុងរ៉ូម កាលពីថ្ងៃសៅរ៍ សម្រាប់ការតវ៉ា ៤ថ្ងៃជាប់ៗគ្នាហើយនៅក្នុងប្រទេសនេះ តាំងពីអ៊ីស្រាអែល បានស្កាត់នាវាជំនួយអន្តរជាតិ ដែលព្យាយាមផ្តល់ជំនួយដល់តំបន់ហ្កាហ្សា ហើយបានឃុំខ្លួនសកម្មជនលើទូកទាំងនោះ។

ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមរារាំងកងនាវាជំនួយអន្តរជាតិនោះកាលពីល្ងាចថ្ងៃពុធមក ការតវ៉ាបានផ្ទុះឡើងនៅទូទាំងទ្វីបអឺរ៉ុប និងផ្នែកផ្សេងទៀតនៃពិភពលោក ប៉ុន្តែនៅក្នុងប្រទេសអ៊ីតាលី បាតុកម្មបានកើតឡើងជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃពុធកន្លងទៅនោះ និងនៅតាមទីក្រុងជាច្រើន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អភិបាលក្រុង នៅភាគខាងលិចអាល្លឺម៉ង់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយត្រូវបានចាក់
2025/10/07 08:05:45 pm        1
រញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ បានអង្រួនទីក្រុង Lae នៅប៉ាពួញូវហ្គីណេ
2025/10/07 07:50:40 pm        2
ស្លូវ៉ាគីប្រកាសកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី
2025/10/07 07:35:31 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋសភា ជំរុញការអភិវឌ្ឍ និងធ្វើទំនើបកម្ម គេហទំព័រ

2025/10/07 09:43:38 pm
​ប្រភព៖ អភិបាលក្រុង នៅភាគខាងលិចអាល្លឺម៉ង់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយត្រូវបានចាក់
2025/10/07 08:05:45 pm
​រញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ បានអង្រួនទីក្រុង Lae នៅប៉ាពួញូវហ្គីណេ
2025/10/07 07:50:40 pm
​ស្លូវ៉ាគីប្រកាសកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី
2025/10/07 07:35:31 pm
​សិក្ខាសាលារបស់អ្នកជំនាញសារមន្ទីរ បានបញ្ចប់ដោយជោគជ័យ
2025/10/07 07:25:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/06 11:38:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/06 11:24:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/07 04:18:43 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am