សមាជិកនៃអង្គបោះឆ្នោតរបស់ប្រទេសស៊ីរី បានប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យ (៥ តុលា) នេះ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកសភាថ្មី ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការផ្លាស់ប្តូររបស់ប្រទេសនេះចេញពីរបបរបស់អតីតមេដឹកនាំ លោក Bashar al-Assad និងជាការសាកល្បងដ៏សំខាន់លើកដំបូងនៃបរិយាបន្ន ក្រោមអាជ្ញាធរដឹកនាំដោយអ៊ិស្លាមនិយមបច្ចុប្បន្នរបស់ខ្លួន។
ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ដែលឡើងកាន់អំណាច បន្ទាប់ពីក្រុមឧទ្ទាមបានផ្តួលរំលំលោក Assad ក្នុងខែធ្នូ កំពុងព្យាយាមបង្រួបបង្រួមអំណាចលើប្រទេសដែលបែកបាក់ដោយសង្រ្គាមរយៈពេល ១៤ឆ្នាំ និងជម្លោះហិង្សានិកាយ ដែលជំរុញឱ្យមានការមិនទុកចិត្តមេដឹកនាំថ្មីក្នុងចំណោមជនជាតិភាគតិច។
ការបោះឆ្នោតដោយប្រយោលនោះ នឹងមើលឃើញអង្គបោះឆ្នោតចំនួន ៦.០០០នាក់ ទម្លាក់សន្លឹកឆ្នោតក្នុងតំបន់ ដែលចាប់ផ្តើមនៅម៉ោងក្នុងស្រុក ៩:០០ នាទីព្រឹកក្នុងតំបន់ ហើយនឹងបិទនៅម៉ោងក្នុងស្រុក ៥:០០នាទីល្ងាច។
គណៈកម្មាធិការមួយដែលត្រូវតែងតាំងដោយលោក Sharaa បានអនុម័តបេក្ខជន ១.៥៧០នាក់ ដែលបានបង្ហាញគោលជំហរ និងការជជែកដេញដោលរបស់ពួកគេក្នុងសប្តាហ៍នេះ។ ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ នឹងកំណត់កៅអីពីរភាគបីនៃសភា ដែលមាន ២១០អាសនៈ ហើយលទ្ធផលត្រូវបានរំពឹងទុកនៅយប់ដដែល។ យ៉ាងណាមិញ សភានឹងមិនត្រូវបង្កើតឡើងជាផ្លូវការទេ រហូតទាល់តែលោក Sharaa ដែលជាអតីតយុទ្ធជនក្រុមអាល់កៃដា ជ្រើសរើសសមាជិកសភាដែលនៅសេសសល់៕