អេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សារវាងអ៊ីស្រាអែល-ហាម៉ាស លើសំណើបទឈប់បាញ់ហ្កាហ្សា របស់អាមេរិក

2025/10/06 12:54:36 am        68

ក្រសួងការបរទេសអេហ្ស៊ីប បានប្រកាសកាលពីថ្ងៃសៅរ៍ថា អេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូមកពីអ៊ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃចន្ទ (៦ តុលា) ស្អែកនេះ ដើម្បីពិភាក្សាពី "លក្ខខណ្ឌ និងព័ត៌មានលម្អិត" ក្នុងការដោះដូរដែលអាចកើតមាន នៃចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ និងអ្នកទោសប៉ាឡេស្ទីន ជាផ្នែកមួយនៃសំណើបទឈប់បាញ់ចុងក្រោយបង្អស់ដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់តំបន់ហ្កាហ្សា។

ក្រសួងអេហ្ស៊ីប បានបន្ថែមថា ទីក្រុងគែរសង្ឃឹមថា កិច្ចពិភាក្សានេះនឹងជួយ "បញ្ចប់សង្រ្គាម និងការរងទុក្ខវេទនារបស់បងប្អូនប៉ាឡេស្ទីន ដែលបានបន្តអស់ពីរឆ្នាំជាប់ៗគ្នាមកហើយ" ដោយកត់សម្គាល់ថា កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលយ៉ាងទូលំទូលាយរបស់អេហ្ស៊ីប ជាមួយនឹងដៃគូអន្តរជាតិផ្សេងទៀត។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានសម្តែងសុទិដ្ឋិនិយមកាលពីថ្ងៃសៅរ៍ថា ចំណាប់ថ្នូរទាំងអស់នៅហ្កាហ្សា អាចនឹងត្រូវដោះលែងក្នុងប៉ុន្មានថ្ងៃខាងមុខ។ ចំណែកក្រុមហាម៉ាស ក៏បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅថា ខ្លួនព្រមទទួលយកសំណើ ២០ចំណុច នោះជាគោលការណ៍ ហើយបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាដែលមានការសម្របសម្រួល។

សហគមន៍អន្តរជាតិបានស្វាគមន៍ចំពោះចំណាត់ការនេះ ហើយបានជំរុញឱ្យភាគីទាំងពីរឆ្លៀតឱកាសនេះដើម្បីបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម និងបន្ធូរបន្ថយការឈឺចាប់របស់ជនស៊ីវិលប៉ាឡេស្ទីន ខណៈសង្រ្គាមបានបន្តយ៉ាងឃោរឃៅជិតពីរឆ្នាំមកនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm