លោក Putin និយាយថា ការផ្គត់ផ្គង់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនងអាមេរិក-រុស្ស៊ី

2025/10/06 12:56:56 am        450

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក ផ្គត់ផ្គង់មីស៊ីលតម្រង់គោលដៅ Tomahawk រយៈចម្ងាយឆ្ងាយឱ្យដល់អ៊ុយក្រែន សម្រាប់ការវាយប្រហារជ្រៅក្នុងទឹកដីសរុស្ស៊ី នោះនឹងបំផ្លាញទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយទីក្រុងវ៉ាស៊ីនតោន។

រយៈពេលតិចជាងពីរខែចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump បានជួបជាមួយលោក Putin ក្នុងកិច្ចប្រជុំកំពូលរដ្ឋអាឡាស្កា សន្តិភាពអ៊ុយក្រែនមើលទៅកាន់តែឆ្ងាយជាងមុន ដោយកងកម្លាំងរុស្ស៊ី កំពុងវាយរុលក្នុងទឹកដីអ៊ុយក្រែន ចំណែកយានដ្រូនរបស់រុស្ស៊ី ត្រូវចោទថាបំពានដែនអាកាសណាតូ ហើយឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោន កំពុងនិយាយពីការចូលរួមដោយផ្ទាល់ក្នុងការវាយប្រហារជ្រៅក្នុងទឹកដីមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់ពិភពលោក។

លោក Trump និយាយថា លោកខកចិត្តចំពោះលោក Putin ណាស់ ដែលមិនព្រមបង្កើតសន្តិភាព ហើយចាត់ទុករុស្ស៊ី ថាជា «ខ្លាក្រដាស» ដោយសារបរាជ័យក្នុងការបង្ក្រាបអ៊ុយក្រែន។ លោក Putin កាលពីសប្តាហ៍មុន បានវាយបកវិញ ដោយចោទសួរថា តើណាតូ មិនមែនជា "ខ្លាក្រដាស" ទេឬ សម្រាប់ការបរាជ័យមិនអាចបញ្ឈប់ការវាយរុលរបស់រុស្ស៊ីបាន។

អនុប្រធានាធិបតីអាមេរិក លោក JD Vance វិញបាននិយាយកាលពីខែមុនថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើសំណើរបស់អ៊ុយក្រែន ដើម្បីទទួលបានមីស៊ីល Tomahawk ដែលអាចវាយប្រហារជ្រៅទៅក្នុងរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ ប៉ុន្តែការសម្រេចចិត្តចុងក្រោយមិនទាន់ត្រូវធ្វើឡើងនោះទេ។

ក្នុងឃ្លីបវីដេអូមួយដែលចេញផ្សាយនៅថ្ងៃអាទិត្យ (៥ តុលា) នេះ ដោយអ្នកយកព័ត៌មានទូរទស្សន៍រដ្ឋរុស្ស៊ី បានបង្ហាញរូបភាពលោក Putin ដែលនិយាយទាក់ទងនឹងការឱ្យមីស៊ីល Tomahawk ទៅអ៊ុយក្រែនថា "ចំណុចនេះនឹងនាំឱ្យមានការបំផ្លាញទំនាក់ទំនងរបស់រុស្ស៊ី-អាមេរិក ឬនិន្នាការវិជ្ជមានទាំងឡាយដែលបានលេចឡើងនៅក្នុងទំនាក់ទំនងទាំងនេះ"៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        195
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        182
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm