លោក Zelenskyy និយាយថា រុស្ស៊ីប្រើយានដ្រូនជិត៥០០ គ្រឿងវាយប្រហារអ៊ុយក្រែនពេញមួយយប់

2025/10/06 06:00:56 pm        157

លោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូនជិត៥០០គ្រឿង ចូលទៅក្នុងប្រទេសនេះ ពេញមួយយប់នៅក្នុងការលុកលុយពីចម្ងាយចុងក្រោយបង្អស់របស់ទីក្រុងមូស្គូ។

លោក Zelenskyy បាននិយាយថា មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និង១០នាក់រងរបួសនៅទូទាំងប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតីបានសរសេរនៅក្នុងសារ Telegram ថាផលប៉ះពាល់ត្រូវបានរាយការណ៍នៅក្នុងតំបន់ Lviv, Ivano-Frankivsk, Zaporizhzhia, Chernihiv, Sumy, Kharkiv, Kherson, Odesa និង តំបន់ Kirovohrad ។   

កងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះយានដ្រូនចំនួន ៤៩៦ គ្រឿង និងមីស៊ីលប្រភេទផ្សេងៗចំនួន ៥៣ គ្រាប់។ កងកម្លាំងអាកាសបាននិយាយថា ក្រុមអ្នកការពារបានបាញ់ទម្លាក់ ឬបង្ក្រាបយានដ្រូនចំនួន៤៣៩ គ្រឿង និងមីស៊ីលចំនួន៣៩ គ្រាប់ ដោយមានមីស៊ីលចំនួន ៨គ្រាប់ ផ្សេងទៀតមិនបានទៅដល់គោលដៅទេ។      

កងកម្លាំងអាកាសបាននិយាយថា មីស៊ីលចំនួន ៨គ្រាប់ និងយានដ្រូនចំនួន៥៧ គ្រឿងបានប៉ះពាល់ដល់ទីតាំងចំនួន២០ ហើយ ត្រូវបានរាយការណ៍ថាកម្ទេចកម្ទី បានធ្លាក់នៅទីតាំងចំនួន ៦ ។

លោក Zelenskyy បាននិយាយថា ថ្ងៃនេះរុស្ស៊ីបានវាយលុកម្តងទៀតលើហេដ្ឋារចនាសម្ព័ន្ធរបស់យើង អ្វីគ្រប់យ៉ាងដែលធានាបាននូវជីវិតធម្មតាសម្រាប់មនុស្ស។  

ការវាយប្រហារទាំងនេះ ត្រូវបានផ្ដោតលើភាគខាងលិចអ៊ុយក្រែន។ នៅក្នុងទីក្រុង Lviv ជិតព្រំដែនប៉ូឡូញ មនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែន (DSNS)៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm