កម្ពុជានឹងរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថល គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ដើម្បីធានា​ប្រសិទ្ធភាព វិស័យពាក់ព័ន្ធ

2025/10/06 06:10:16 pm        258

អគ្គនាយកដ្ឋានជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថល លើ​ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ សំដៅធានាប្រសិទ្ធភាព តម្លាភាព និងចីរភាព ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា។

ជុំវិញគម្រោងវិនិយោគសារធារណៈ, រាជរដ្ឋាភិបាលមានចក្ខុវិស័យ បង្កើតឱ្យ​បាន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​ការ​វិនិយោគសាធារណៈរួម មួយរបស់ជាតិ ដែលធានាបាននូវភាពឆ្លើយតប ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការបែងចែក និង ការប្រើប្រាស់​ធន​ធាន​សាធារណៈ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ និងបរិការណ៍ជាក់ស្តែងរបស់កម្ពុជា សំដៅ​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​លើកឡើងថា អគ្គនាយក ដ្ឋានសេដ្ឋកិច្ចឌីជីថល ត្រូវបានបង្កើតឡើងក្នុងកំឡុងឆ្នាំ២០២៣ គឺ​ជា​សេនា​ធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ​ក្នុងនោះអ្វីដែលការចាប់ផ្តើមដំបូងរបស់អគ្គនាយកដ្ឋាន គឺការអភិវឌ្ឍ​ប្រព័ន្ធ​វិក្ក័យ​បត្រក​ម្ពុជា និងមួយទៀត គឺបានអនុវត្តហេដ្ឋារចនាសម្ព័ន្ធគ្រឹះទិន្នន័យ ដែលបា​ន​ឆ្លើយ​តប​ទៅ​និ​ង​និន្នា​ការ​បរិបទ​នេះផងដែរ។ ចំណែកជំហ៊ានបន្ទាប់ អគ្គនាយកដ្ឋាន បាននិងកំពុងសម្របសម្រួល រៀប​ចំ​ប្រព័ន្ធ​អេកូឡូស៊ីឌីជីថល នៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ឆ្លើយតប​ទៅ​និង​តម្រូ​វកា​រ​ជា​ក់ស្តែង ក្រៅពីនេះគឺការរៀបចំនូវគោលនយបាយ បទដ្ឋានគតិយុទ្ធ និងកិច្ច​សហ​ប្រតិបត្តិការ​នានា​ក្នុ​ងតំបន់ និងអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា ទាក់ទងគម្រោងវិនិយោគសាធារណៈនេះ នៅក្នុងឆ្នាំ២០២០, រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រិត្យ ស្តីពីការគ្រប់គ្រងការ វិនិយោគ ដោយអនុក្រិត្យ​នេះ​មាន​គោល​បំណង​ធានា​នូវ​ប្រសិទ្ធ​ភាព ស័ក្តសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រង គម្រោងវិ​និយោគ​សាធារណៈ នៅតាមដំណាក់កាលនៃវដ្តគម្រោងពីគ្រប់ប្រភពហិរញ្ញប្បទាន និងនៅ​គ្រប់​កម្រិត​រដ្ឋបាល សំដៅចូលរួម ចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ អនុក្រិត្យនេះ មាន​វិសា​លភាព​គ្រប​ដណ្តប់លើការគ្រប់គ្រងដូចជា៖ គម្រោងហិរញ្ញប្បទានដោយថវិកា ជាតិ, គម្រោង​ហិរញ្ញប្បទាន​ក្រៅ​ប្រទេស, គម្រោងវិនិយោគសាធារណៈ​តាម​យន្ត​ការ​ភាពជា​ដៃគូ​រវាងរដ្ឋ និង​ឯកជន, គម្រោងវិនិយោគ សាធារណៈដោយប្រភពហិរញ្ញប្បទានចម្រុះ, គម្រោងវិនិយោគ​សាធារណៈ​ហិរញ្ញប្បទាន ដោយការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិរដ្ឋ, គម្រោង​វិនិយោគ​សាធារណៈ​ដោយ​សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាព​សាធារណៈ​ប្រហាក់​ប្រហែល​ដ៏ទៃទៀត, និងគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទាន ដោយឥណទាន​ពាណិជ្ជក​ម្ម​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        206
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm