សភាជប៉ុនគ្រោងរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី១៥ ខែតុលា ក្រោយលោកស្រី Takaichi ជាប់ជាប្រធានបក្សកាន់អំណាច

2025/10/06 06:18:40 pm        111

គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បានជ្រើសរើសលោកស្រី Sanae Takaichi វ័យ ៦៤ឆ្នាំ ដែលជាអ្នកអភិរក្សនិយមប្រកាន់ជំហរតឹង ឱ្យធ្វើជាប្រមុខដឹកនាំរបស់ខ្លួនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ ដោយដាក់ឱ្យលោកស្រីនៅលើផ្លូវឆ្ពោះទៅរកតំណែងនាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសនេះ ក្នុងជំហានមួយដែលធ្វើឱ្យវិនិយោគិន និងប្រទេសជិតខាងរង់ចាំមើលយ៉ាងអន្ទះសារ។

ប្រភពពីគណបក្សបាននិយាយថា រដ្ឋបាលដឹកនាំដោយបក្សប្រជាធិបតេយ្យសេរីនិយម (LDP) កំពុងសម្របសម្រួលដើម្បីកោះប្រជុំសភាសម្រាប់សម័យប្រជុំវិសាមញ្ញមួយនៅថ្ងៃទី១៥ ខែតុលា ខាងមុខ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន ក្រោយជ័យជម្នះរបស់លោកស្រី Takaichi។

ការបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែងបន្តពីលោកនាយករដ្ឋមន្ត្រី Shigeru Ishiba ដែលកំពុងចាកចេញ ត្រូវបានរំពឹងទុកនៅថ្ងៃដំបូងនៃសម័យប្រជុំនោះ ហើយនាយករដ្ឋមន្ត្រីថ្មី នឹងបង្កើតគណៈរដ្ឋមន្ត្រីរបស់ខ្លួននៅល្ងាចថ្ងៃដដែល។ លោកស្រី Takaichi ទំនងជាទទួលបានតំណែង ព្រោះក្រុមចម្រុះកាន់អំណាចមានចំនួនអាសនៈច្រើនជាងគេក្នុងសភា។

ក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីទទួលបានជ័យជម្នះជាប្រធានបក្សកាន់អំណាច LDP លោកស្រី Takaichi បានដាក់ចេញនូវផែនការជាច្រើនដើម្បីកាត់បន្ថយពន្ធអាករ និងបង្កើនការឧបត្ថម្ភធន ប៉ុន្តែបាននិយាយថា លោកស្រីយល់ពី "សារៈសំខាន់នៃការប្រុងប្រយ័ត្នសារពើពន្ធ"។

ប្រសិនបើជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជាផ្លូវការ លោកស្រី Takaichi បាននិយាយថា លោកស្រីនឹងធ្វើដំណើរទៅក្រៅប្រទេសទៀងទាត់ជាងអ្នកកាន់តំណែងពីមុន ដើម្បីផ្សព្វផ្សាយឃ្លាថា "ជប៉ុនត្រឡប់មកវិញហើយ"៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        319
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        364
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm