សកម្មជនអន្តរជាតិដែលត្រូវបាននិរទេសចេញពីប្រទេសអ៊ីស្រាអែល បន្ទាប់ពីបានចូលរួមជាមួយក្បួននាវាដឹកជំនួយទៅកាន់តំបន់ហ្កាហ្សាដែលត្រូវបានស្ទាក់ចាប់ បានផ្តល់រឿងរ៉ាវបន្ថែមទៀតនៃការធ្វើបាបដោយឆ្មាំ ក្នុងអំឡុងពេលការឃុំខ្លួនរបស់ពួកគេ។

ការអះអាងចុងក្រោយ ដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកចូលរួមនៅក្នុងក្បួននាវា Global Sumud Flotilla បានបន្ថែមទៅលើការត្រួតពិនិត្យកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យសម្រាប់ការធ្វើបាបសកម្មជនរបស់ខ្លួន។

អ្នកចូលរួមប្រហែល៤៥០នាក់នៅក្នុងក្បួននាវដឹកជំនួយត្រូវបានចាប់ខ្លួននៅចន្លោះថ្ងៃពុធ និងថ្ងៃសុក្រ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានស្ទាក់ចាប់ទូកដែលកំពុងព្យាយាមបំបែកការរារាំងរបស់កងទ័ពជើងទឹកនៅតំបន់ហ្កាហ្សា និងដឹកជញ្ជូនជំនួយទៅកាន់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងដែនដីដែលត្រូវបានហ៊ុមព័ទ្ធ។
និយាយនៅឯអាកាសយានដ្ឋាន Fiumicino របស់ទីក្រុងរ៉ូម នៅពេលវិលត្រឡប់ទៅវិញកាលពីថ្ងៃអាទិត្យ សកម្មជនជនជាតិអ៊ីតាលី ឈ្មោះ Cesare Tofani បាននិយាយថា «យើងត្រូវបានគេធ្វើបាបយ៉ាងខ្លាំង ពីកងទ័ព យើងត្រូវបានបញ្ជូនបន្តទៅកាន់នគរបាល។
លោក Yassine Lafram ប្រធានសហព័ន្ធសហគមន៍ឥស្លាមក្នុងប្រទេសអ៊ីតាលី ដែលបានចុះចតនៅអាកាសយានដ្ឋាន Milan Malpensa ជាមួយក្រុមសកម្មជន បាននិយាយថា «ពួកគេថែមទាំងបានប្រព្រឹត្តចំពោះយើងដោយហិង្សា ដោយភ្ជុងអាវុធមកលើយើង ហើយនេះពិតជាមិនអាចទទួលយកបានទេសម្រាប់ពួកយើងនៅក្នុងប្រទេសដែលចាត់ទុកខ្លួនឯងថាជាប្រទេសលទ្ធិប្រជាធិបតេយ្យ»។