គ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលជាច្រើន បានដំឡើង «តង់នៃក្តីសង្ឃឹម» នៅខាងក្រៅលំនៅឋានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃអាទិត្យ ទី៥ តុលា។ ក្រុមគ្រួសារជាច្រើន បានសម្តែងក្តីសង្ឃឹមសម្រាប់ការវិលត្រឡប់ទៅវិញនៃមនុស្សជាទីស្រលាញ់របស់ពួកគេ និងបានអំពាវនាវដល់សាធារណជនអ៊ីស្រាអែលឱ្យចូលរួមជាមួយពួកគេនៅក្នុង «ផ្ទះបណ្តោះអាសន្ន» ខាងក្រៅលំនៅឋានរបស់នាយករដ្ឋមន្ត្រី។

ក្រុមគ្រួសារ បានចាត់ទុកកិច្ចព្រមព្រៀងដែលជិតកើតមាននាពេលខាងមុខថា «ជាប្រវត្តិសាស្ត្រ» និងបាននិយាយថា វាត្រូវតែ «មិនត្រូវបានលះបង់ម្តងទៀតនៅលើតុនយោបាយ» ឡើយ។ ក្រុមហាម៉ាស បានធ្វើឲ្យមានការឆ្លើយតបស្វាគមន៍ពីសំណាក់លោក Trump កាលពីថ្ងៃសុក្រ ទី៣ ខែតុលា ដោយនិយាយថាខ្លួនទទួលយកផ្នែកសំខាន់ៗមួយចំនួននៃសំណើចំនួន២០ចំណុចរបស់លោកTrump រួមទាំងការបញ្ចប់សង្រ្គាម ការដកដកកងទ័ពរបស់អ៊ីស្រាអែល និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនិងអ្នកទោសប៉ាឡេស្ទីន។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលកំពុងត្រៀមសម្រាប់ «ការអនុវត្តភ្លាមៗ» នៃដំណាក់កាលដំបូងនៃផែនការតំបន់ហ្កាហ្សារបស់លោក Trump សម្រាប់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបន្ទាប់ពីការឆ្លើយតបរបស់ក្រុមហាម៉ាស។
