មនុស្សរាប់សែននាក់បានចេញតវ៉ានៅតាមដងផ្លូវនានាទូទាំងទ្វីបអឺរ៉ុបដោយទាមទារឱ្យបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំរបស់អ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៦៧.០០០ នាក់ និងទុកឲ្យតំបន់រងការឡោមព័ទ្ធនេះធ្លាក់ក្នុងគ្រោះទុរ្ភិក្ស។

ការតវ៉ាដ៏ធំបំផុតបានធ្វើឡើងនៅប្រទេសហូឡង់ ជាទីដែលមនុស្សប្រហែល ២៥០.០០០នាក់ បានពេញទៅកាន់ទីលានចតុរង្គសារមន្ទីររបស់ទីក្រុង Amsterdam កាលពីថ្ងៃអាទិត្យ មុនពេលដើរក្បួនពាសពេញកណ្តាលទីក្រុងនេះ ។ ដោយរុំទង់ជាតិប៉ាឡេស្ទីន និងស្លៀកពាក់ពណ៌ក្រហម ក្រុមបាតុករបានទាមទារឲ្យរដ្ឋាភិបាលរបស់ពួកគេប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងអ៊ីស្រាអែល និងបញ្ឈប់ការនាំចេញអាវុធទៅកាន់ប្រទេសនេះ ។
ការតវ៉ានេះបានកើតឡើងតិចជាងមួយខែមុនការបោះឆ្នោតសកល ដោយបន្ថែមសម្ពាធលើមេដឹកនាំហូឡង់ដែលបានគាំទ្រអ៊ីស្រាអែលជាយូរមកហើយ។ រដ្ឋមន្ត្រីការបរទេសលោក David van Weel បាននិយាយកាលពីថ្ងៃសុក្រថា វាមិនទំនងទេដែលរដ្ឋាភិបាលនឹងយល់ព្រមលើការនាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល ស្របពេលមានកំហឹងជាសាធារណៈកើនឡើង។
ខណៈប្រទេសហូឡង់បានមើលឃើញចំនួនអ្នកចូលរួមច្រើនបំផុតនៅអឺរ៉ុបខាងលិច ប្រទេសទួរគីវិញ ក៏បានរៀបចំកម្មវិធីបង្ហាញសាមគ្គីភាពដ៏ទាក់ទាញបំផុតមួយផងដែរ ។
នៅទីក្រុងអ៊ីស្តង់ប៊ុល ហ្វូងមនុស្សដ៏ធំបានដើរក្បួនពីព្រោះវិហារ Hagia Sophia ទៅកាន់មាត់ទន្លេ Golden Horn ជាទីដែលទូកនានា តុបតែងដោយទង់ជាតិ ទួរគី និងប៉ាឡេស្ទីន៕

