ហុងគ្រី រិះគន់ខ្លាំងៗលើសំណើថវិការយៈពេល ៧ឆ្នាំរបស់សហភាពអឺរ៉ុប ថាជា "ថវិកាអ៊ុយក្រែន"

2025/10/06 08:36:06 pm        201

រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto កាលពីថ្ងៃអាទិត្យ (៥ តុលា) បានរិះគន់យ៉ាងចាស់ដៃលើសហភាពអឺរ៉ុប (EU) ដែលបានស្នើឡើងនូវក្របខណ្ឌថវិការយៈពេល ៧ឆ្នាំសម្រាប់ឆ្នាំ២០២៨-២០៣៤ ដោយហៅកញ្ចប់នេះថាជា "ថវិកាអ៊ុយក្រែន" និងព្រមានថា ប្រាក់របស់អ្នកជាប់ពន្ធអឺរ៉ុប នឹងត្រូវចំណាយនៅអ៊ុយក្រែន ជំនួសឱ្យការពង្រឹងសេដ្ឋកិច្ចរបស់ទ្វីប។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Szijjarto បាននិយាយថា មេដឹកនាំសហភាពអឺរ៉ុប គ្រោងនឹងបែងចែកប្រាក់របស់ពលរដ្ឋខ្លួន ដើម្បីបំពាក់អាវុធ និងបំពាក់យុទ្ធោបករណ៍ដល់កងទ័ពអ៊ុយក្រែន និងទ្រទ្រង់រដ្ឋអ៊ុយក្រែន។ លោកបាននិយាយថា "រដ្ឋាភិបាលហុងគ្រី នឹងមិនអនុញ្ញាតឱ្យពលរដ្ឋហុងគ្រី បង់ថ្លៃកាន់តែខ្ពស់សម្រាប់សង្គ្រាមនៅអ៊ុយក្រែនទេ"។

លោក Szijjarto បានពណ៌នាពីអ្វីដែលលោកហៅថា "វិកលចរិតនៃសង្រ្គាមដ៏ឃោរឃៅ" ក្នុងចំណោមមេដឹកនាំនយោបាយអ៊ឺរ៉ុប ដោយរិះគន់ការរីកលូតលាស់នៃផ្នត់គំនិតតម្រង់ទៅរកសង្រ្គាមរយៈពេលវែងនៅទីក្រុងប្រ៊ុចសែល និងទូទាំងអឺរ៉ុបខាងលិច។ លោកបាននិយាយថា សេដ្ឋកិច្ចអឺរ៉ុប ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងររួចទៅហើយ ហើយបានប្រកែកថា មូលនិធិរបស់ប្លុកអឺរ៉ុបគួរត្រូវបានប្រើដើម្បីស្ដារភាពប្រកួតប្រជែង ជាជាងផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។

គណៈកម្មការអឺរ៉ុប កាលពីកក្កដា បានស្នើថវិកាចំនួន ២សែនកោដិអឺរ៉ូ (២,៣៣ សែនកោដិដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០២៨-២០៣៤ នៅក្នុងកិច្ចចរចានៃសភាអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុប មុនពេលអនុម័តចុងក្រោយ។ ក្របខណ្ឌថវិកា ដែលគ្រោងនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២៨ បែងចែកប្រាក់ចំនួន ១៣១ពាន់លានអឺរ៉ូ សម្រាប់វិស័យការពារជាតិ និងលំហអាកាស - ច្រើនជាង ៥ដងនៃផែនការបច្ចុប្បន្ន៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm