ក្រសួងអប់រំ ប្រារព្ធពិធីអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ "គ្រូបង្រៀនជា​តួអង្គ​សំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត”

2025/10/06 02:40:55 pm        489

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី ទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ "គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែល​ប្រារព្ធ​នៅ​វិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Esther McFarlane ប្រធាន​ផ្នែក​អប់រំ នៃ​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹក​នាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ តំណាង​មន្ទីរអប់រំរាជធានី-ខេត្តទាំង២៥ នាយក នាយិកា លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរ​ជាតិ និងគរុនិស្សិត។

ក្នុងឱកាសនេះ តំណាងអង្គការយូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា បានបង្ហាញមោទនភាពក្នុងការធ្វើការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ដោយយើងបានធ្វើការងាររួមគ្នាដើម្បីពង្រឹងការកែទម្រង់គ្រូបង្រៀននៅកម្ពុជា តាមរយៈគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដែលទទួលបានការគាំទ្រដោយអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ដោយមានការប្រើប្រាស់បច្ចេកវិទ្យា និងការច្នៃប្រឌិត រហូតដល់ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ។ នាពេលនេះ យើងបាននិងកំពុងកសាងមូលដ្ឋានគ្រឹះនេះ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលបន្ថែមទៀតនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា ដោយក្នុងដំណាក់កាលទី២ នៃគម្រោង STEPCam អង្គការយូណេស្កូ បាននិងកំពុងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍកម្មវិធី ICT និងក្របខណ្ឌសមត្ថភាព AI សម្រាប់គ្រូបង្រៀនថ្នាក់ជាតិលើកដំបូង ដែលធ្វើឡើងស្របតាមក្របខ័ណ្ឌសកលរបស់ UNESCO សម្រាប់កម្មវិធី ICT និង AI ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលចំណេះដឹងឯកទេស សម្រាប់បច្ចេកវិទ្យាអប់រំ និងបង្កើតវគ្គបណ្តុះបណ្តាលដើម្បីពង្រីងសមត្ថភាពគ្រូបង្រៀន និងប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព។ អង្គការ UNESCO នៅតែបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ផ្តល់តម្លៃដល់គ្រូបង្រៀន ពង្រឹងភាពរីកចម្រើននៃវិជ្ជាជីវៈរបស់ពួកគាត់ ព្រមទាំងចាត់ទុកគ្រូបង្រៀនជាតួអង្គសំខាន់នៃបដិវត្តកម្មបញ្ញាសិប្បនិម្មិត និងជាអ្នកដឹកនាំនៃវិជ្ជាជីវៈបែបសហការ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង អនុវត្តបេសកកម្មរបស់ខ្លួនដោយជោគជ័យគួរឱ្យកត់សម្គាល់ ក្នុងការបិទបញ្ចប់ដំណើរការឆ្នាំសិក្សា ២០២៤-២០២៥ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ជាក់ស្តែង បេក្ខជននិទ្ទេស A បានកើនឡើងរហូតដល់ ៣០២០ នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រអប់រំបច្ចេកទេស ដែលទើបបញ្ចប់ថ្មីៗនេះ។ ក្នុងឱកាសនេះ យើងទាំងអស់គ្នាប្រារព្ធទិវាគ្រូបង្រៀនដែលជាការរំឭកគុណគ្រូបង្រៀនគ្រប់ជំនាន់ ដែលបានខិតខំប្រឹងប្រែង តស៊ូលះបង់ក្នុងការបង្ហាត់ បង្រៀន និងការផ្ទេរចំណេះដឹងតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយដល់ក្មួយៗសិស្ស និស្សិត និងយុវជនគ្រប់ៗរូប។ តាំងពីដើមរៀងមក ការរំឭកគុណគ្រូ និងការដឹងគុណគ្រូបានក្លាយទៅជាចលនាជាតិដ៏ផុសផុលមួយ ត្រូវបានស្តែងឡើង តាមរយៈការជួបជុំសិស្ស ឬអតីតសិស្សជាមួយគ្រូបង្រៀន ឬគ្រូបង្រៀនចូលនិវត្តន៍ ដើម្បីប្រារព្ធទិវារំឭកគុណគ្រូនៅតាមសាលារៀន ក៏ដូចជាការបង្កើតឱកាសនានា ដើម្បីសួរសុខទុក្ខ និងជួបជុំជាមួយគ្រូបង្រៀនតាមគ្រប់រូបភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានគាំទ្រ និងសម្រេចដំឡើងប្រាក់បៀវត្ស និងលើកកម្ពស់ជីវភាពគ្រូបង្រៀន និងថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តអនុវត្ត និងពង្រឹងគោលនយោបាយនេះយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រវិស័យអប់រំ តាមរយៈការដាក់ចេញនូវកម្មវិធីអាទិភាព និងការវិនិយោគលើមូលធនមនុស្ស ដើម្បីធានាថាគ្រូបង្រៀននៅតែជាតួអង្គសំខាន់ ក្នុងការធ្វើបរិវត្តកម្មឌីជីថល និង AI សម្រាប់អនាគតកម្ពុជា។

នៅក្នុងឆ្នាំ២០២៥នេះ ការប្រារព្ធទិវាគ្រូបង្រៀន នៅថ្នាក់ជាតិបាន និងកំពុងប្រព្រឹត្តទៅក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដើម្បីបង្ហាញអំពីទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងមូលដ្ឋានគ្រឹះរបស់គ្រូបង្រៀន ឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា ផ្តោតលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជា AI មានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះ នៅតែជាឧបករណ៍ជំនួយ និងមិនទាន់អាចមកជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបាននៅឡើយទេ។ ការផ្ទេរចំណេះដឹងអាចធ្វើឡើងតាមបច្ចេកវិទ្យា ប៉ុន្តែការអប់រំតាមរយៈបេះដូង ការបណ្តុះបណ្តាលគុណធម៌ សីលធម៌ ទំនាក់ទំនងផ្ទាល់ និងការជំរុញទឹកចិត្តដល់សិស្ស គឺជាកិច្ចការដែលទាមទារនូវភាពជាមនុស្ស និងភាពឆ្លាតវៃផ្នែកអារម្មណ៍ ដែលជាតម្លៃមិនអាចកាត់ថ្លៃបាននៃវិជ្ជាជីវៈគ្រូបង្រៀន។ ដូចនេះ គ្រូបង្រៀនត្រូវតែជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបំផុសគំនិតឱ្យសិស្សបានស្គាល់ និងប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំសាលារៀនគំរូ និងគ្រប់សាលារៀន ឱ្យចាប់ផ្តើមបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីសិក្សារបស់សាលាឱ្យបានផុសផុលដោយ ជំរុញឱ្យប្រើប្រាស់ឧបករណ៍ AI ជាជំនួយក្នុងការរៀបចំផែនការបង្រៀន និងវាយតម្លៃសិស្ស ក៏ដូចជាបង្កើតលំហាត់ដែលតម្រូវឲ្យសិស្សានុសិស្សយល់ដឹងពីគោលការណ៍គ្រឹះនៃ AI និងរបៀបប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយក្រមសីលធម៌។ គោលដៅសំខាន់គឺបណ្តុះបណ្តាលសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋឌីជីថលដែលមានសមត្ថភាព និងអាចទាញយកសក្តានុពលនៃ AI មកបម្រើការងារ និងការសិក្សា ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោកគ្រូ អ្នកគ្រូទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បង្ហាត់បង្រៀនសិស្សឱ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ ចរិយាធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យសម្បូររុងរឿង៕

 

អត្ថបទដែលទាក់ទង

ក្រសួងពាណិជ្ជកម្ម បញ្ចប់ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងមុនកាលកំណត់ ដោយមានអ្នកចូលរួមជាង ១ពាន់នាក់
2026/05/19 05:06:27 pm        1
រដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង
2026/05/19 04:58:29 pm        1
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសពប្រជានេសាទ ក្នុងហេតុការណ៍លិចទូកនៅសមុទ្រខេត្តកែប
2026/05/19 04:43:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការលើកលែងទោសអន្តរជាតិ៖ អ្នករិះគន់រដ្ឋាភិបាលឥណ្ឌូនេស៊ី គឺជាគោលដៅនៃការវាយប្រហារ និងអំពើហិង្សា

2026/05/19 05:17:04 pm
​កូរ៉េខាងត្បូង និងជប៉ុន យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការថាមពល និងពង្រឹងទំនាក់ទំនងសន្តិសុខ
2026/05/19 05:14:57 pm
​ការិយាល័យអគ្គអធិការកិច្ចយោធាអាមេរិកកំពុងស៊ើបអង្កេតការវាយប្រហារលើទូកដែលចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន
2026/05/19 05:12:57 pm
​មនុស្សយ៉ាង​តិច​ ១០នាក់ស្លាប់ ខណៈមាន​ភ្លៀងធ្លាក់ខ្លាំង​លិច​​ភាគខាងត្បូង និងភាគ​កណ្តាល​ចិន
2026/05/19 05:08:59 pm
​ក្រសួងពាណិជ្ជកម្ម បញ្ចប់ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងមុនកាលកំណត់ ដោយមានអ្នកចូលរួមជាង ១ពាន់នាក់
2026/05/19 05:06:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/18 11:21:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/16 03:09:23 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/16 09:54:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am