OPEC + សម្រេចបង្កើនទិន្នផលប្រេងបន្តិច ខណៈក្ដីបារម្ភពីការផ្គត់ផ្គង់លើស កើនឡើង

2025/10/06 11:03:29 pm        57

អង្គការ OPEC+ កាលពីថ្ងៃអាទិត្យ (ទី៥ ខែតុលា) បានឲ្យដឹងថា ក្រុមនេះនឹងបង្កើនទិន្នផលប្រេង ចាប់ពីខែវិច្ឆិកា ចំនួន ១៣៧.០០០បារ៉ែល ក្នុងមួយថ្ងៃ (BPD) ដោយសម្រេចបង្កើនកម្រិតប្រចាំខែបន្តិចដូចគ្នា ក្នុងខែតុលា ស្របពេលក្ដីបារម្ភ អំពីការផ្គត់ផ្គង់លើសតម្រូវការ នៅតែមានឥតដាច់។

ក្រុមដែលរួមមានអង្គការនៃប្រទេសនាំចេញប្រេង បូកនឹងរុស្ស៊ី និងប្រទេសផលិតតូចៗមួយចំនួន បានបង្កើនគោលដៅទិន្នផលប្រេងរបស់ខ្លួនជាង ២,៧លានបារ៉ែល ក្នុងមួយថ្ងៃ នៅឆ្នាំនេះ ឬប្រហែល ២,៥ភាគរយនៃតម្រូវការពិភពលោក។ ការផ្លាស់ប្តូរគោលនយោបាយនេះ ដែលលេចឡើងបន្ទាប់ពីមានការកាត់បន្ថយជាច្រើនឆ្នាំ ត្រូវបានធ្វើឡើង ដើម្បីដណ្ដើមចំណែកទីផ្សារពីគូប្រជែងវិញ ដូចជាក្រុមហ៊ុនផលិតប្រេងពីថ្មរបស់សហរដ្ឋអាមេរិកជាដើម។

តម្លៃប្រេងបានឡើងខ្ពស់ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ប៉ុន្តែបានប្រចាំសប្តាហ៍ បានធ្លាក់ចុះ ៨,១ភាគរយ បន្ទាប់ពីមានព័ត៌មានអំពីបង្កើនទិន្នផលនាពេលខាងមុខ ចំពោះការផ្គត់ផ្គង់របស់ OPEC+។ តម្លៃប្រេងឆៅម៉ាក Brent បានឡើង ៤២សេន ឬ ០,៧ភាគរយ ដោយមានតម្លៃ ៦៤,៥៣ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែល West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានឡើង ៤០សេន ឬ ០,៧ភាករយ ដោយមានតម្លៃ ៦០,៨៨ដុល្លារ។ ប្រចាំសប្តាហ៍ ប្រេងឆៅ Brent បានធ្លាក់ចុះ ៨,១ភាគរយ ដែលជាការខាតបង់ប្រចាំសប្តាហ៍ធំបំផុត ក្នុងរយៈពេលជាង ៣ខែ។ ចំណែក WTI ធ្លាក់ចុះ ៧,៤ភាគរយ ប្រចាំសប្តាហ៍។

ប្រភពខ្លះបានឲ្យដឹងថា មុនរយៈពេលទៅដល់កិច្ចប្រជុំនេះ រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតដែលជាប្រទេសផលិតធំបំផុតជាងគេ នៅក្នុងក្រុម OPEC+ មានទស្សនៈផ្ទុយគ្នា។ ប្រភពចំនួន ២ បានប្រាប់នៅសប្តាហ៍នេះថា រុស្ស៊ីកំពុងគាំទ្រឲ្យបង្កើនទិន្នផលតិចតួច ដូចកាលពីខែតុលា ដើម្បីជៀសវាងការមានសម្ពាធលើតម្លៃប្រេង និងដោយសារតែខ្លួនពិបាក ក្នុងការបង្កើនទិន្នផល ដោយសារការដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។

ប្រភពបានបង្ហើបឲ្យដឹងថា អារ៉ាប៊ីសាអ៊ូឌីត នឹងចង់បង្កើនកម្រិតទ្វេដង បីដង ឬសូម្បីតែបួនដងនៃតួលេខនោះ ពោលគឺ ២៧៤.០០០បារ៉ែល ក្នុងមួយថ្ងៃ ៤១១.០០០បារ៉ែល ក្នុងមួយថ្ងៃ ឬ ៥៤៨.០០០បារ៉ែល ក្នុងមួយថ្ងៃ រៀងគ្នា ដោយសារតែខ្លួនមានសមត្ថភាពផលិតបន្ថែម ហើយចង់ដណ្ដើមបានចំណែកទីផ្សារវិញឲ្យបានលឿនជាងនេះ។ តាមរយៈចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ អង្គការ OPEC ចាត់ទុកសេដ្ឋកិច្ចពិភពលោកមានស្ថិរភាព ហើយថា មូលដ្ឋានគ្រឹះទីផ្សារមានភាពល្អប្រសើរ ដោយសារការស្តុកប្រេងទាប៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm