កម្ពុជានាំទំនិញទៅកាន់ប្រទេសជប៉ុន មានតម្លៃជាង ១ ៧៥០លានដុល្លារ ក្នុងឆ្នាំ២០២១

2022/02/02 11:12:16 pm        535

ភ្នំពេញ៖​ កម្ពុជាបាននាំទំនិញចេញទៅកាន់ប្រទេសជប៉ុនមានតម្លៃ ១ ៧៥២លានដុល្លារក្នុងឆ្នាំ២០២១ កើនឡើង ៨,៤ភាគរយ ធៀបនឹងឆ្នាំ២០២០កន្លងទៅ ចំណែកការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាជប៉ុន បន្តកើនឡើង ខណៈប្រទេសទាំងពីរ គ្រោងនឹងបើកការចរចាលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទ្វេភាគី។

ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិជប៉ុន ហៅកាត់ថា JETRO បង្ហាញថា ការដោះពាណិជ្ជកម្ម​ទ្វេ​ភាគីរវាងកម្ពុជា ​និងជប៉ុន សម្រេចបានក្នុងទឹកប្រាក់សរុប ២ ៣៣២ លានដុល្លារ កើនឡើង​ ១០,៩ភាគរយ ធៀបនឹងឆ្នាំ២០២០។ ដោយឡែកការនាំចូលពីប្រទេសជប៉ុនមកកម្ពុជា ​ក្នុងអំឡុងដូចគ្នានេះ បានកើនឡើង ១៩,៧ភាគរយ ស្មើនឹង​៥៨០លានដុល្លារ។

សំលៀកបំពាក់ គ្រឿង​បង្គុំ​អេឡិច​ត្រូនិក​ និង​ផលិតផល​កសិកម្ម​ ជា​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន ​ហើយ​នាំ​ចូល​មកវិញពីប្រទេសជប៉ុន នូវ​គ្រឿង​ម៉ាស៊ីន​ និង​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើង កម្ពុជា កំពុងដាក់គោលដៅបង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជា​មួយ​បណ្តាប្រទេស​ដៃគូពាណិជ្ជកម្មសំខាន់ ដែលក្នុងនោះក៏មាន​ប្រទេស​ជប៉ុនផងដែរ។

ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា ​បានមើលឃើញ​ពី​សក្តានុពលដែលកម្ពុជា អាច​បង្កើនការនាំចេញទៅកាន់ប្រទេសជប៉ុន ​និងទាក់ទាញវិនិយោគិនជប៉ុន​បន្ថែម​ចូល​មកកម្ពុជា នៅ​ក្រោមច្បាប់វិនិយោគថ្មី ​ជាពិសេស ​គឺ​កម្ពុជា ​មានអាត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ខ្ពស់​ក្នុងតំបន់ ​និង​នៅ​ជុំវិញពិភពលោក។

ឧកញ៉ា លឹម ហេង លើកឡើងថា ​អ្វីដែលកម្ពុជា​បន្តជំរុញលើកទឹកចិត្ត ​គឺ​ច្បាប់វិនិយោគថ្មី វិនិយោគិន​ជប៉ុនស្វាគម៍ ​ជំរុញវិនិយោគមកកម្ពុជា​ ទាំងពីមុនកូវីដ​ ប៉ុន្តែបញ្ហាកូវីដ​ ធ្វើឱ្យ​មានការ​យឺតយ៉ាវ ការ​ហោះពីប្រទេសជប៉ុន​ មាន​ការ​ខកខាន​ច្រើនដែរ។​ ប៉ុន្តែសង្ឃឹមថា ក្រោយពីសម្តេច​នាយករដ្ឋមន្រ្តី​បើកសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យនេះ ​នឹងជំរុញឱ្យវិនិយោគិនជប៉ុនទាំងតូចទាំងធំចូល​មក​កម្ពុជា​ដើម្បីរកឪកាសវិនិយោគ។

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ១ ខែកុម្ភៈ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា​និង​ជាអតីត​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹង​ដឹកនាំ​ប្រតិភូក្រុម​អ្នកវិនិយោគ​ធុន​កណ្តាល​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជានាខែ ​មេសាខាងមុខ ​ដើម្បីស្វែងរកឪកាស​វិនិយោគនៅកម្ពុជា៕អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm