កម្ពុជាបញ្ជូនទ័ពមួកខៀវទៅកាន់ប្រទេសលីបង់តាមបែបថ្មី ដើម្បីទប់ស្កាត់ការរាតត្បាតអូមីក្រុង

2022/02/02 11:58:00 pm        679

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈនេះ កងទ័ពមួកខៀវកម្ពុជាចំនួន១៨៤នាក់ ក្នុងនោះមានស្រីចំនួន ៣០នាក់ បានចេញដំណើរទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសលីបង់។

ក្នុងពិធីជូនដំណើរនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រងគ្រងកម្លាំង​ថែរក្សា​សន្តិភាព ថ្លែងថា នៅបញ្ជូន​កង​ទ័ព​ថែរក្សា​សន្តិភា​ព​ទៅប្រទេសលីបង់ គឺ​ត្រូវបាន​ធ្វើការ​បញ្ជូន​តាមរបៀបថ្មីនឹង​អាច​ទប់​ស្កាត់​បាន​ការ​រាតត្បាត​មេរោគ​កូវីដ១៩។

បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ​សម្របសម្រួល​ការ​បញ្ជូន​កងកម្លាំង ថ្លែង​ថា សម្រាប់ការ​បញ្ជូន​កង​កម្លាំង​នៅ​ក្នុងអំឡុងពិភពលោក​កំពុង​ជួប​ការ​រាត​ត្បាត​មេរោគកូវីដ១៩​ និងកូវីដអូមីក្រុងនេះ កម្ពុជា​បាន​បាន​ធ្វើការ​ផ្លាស់ប្តូរ​របៀបគ្រប់គ្រង​និង​ការ​បញ្ជូន​កង​កម្លាំងតាមគន្លងថ្មី ​ក្នុងនោះគ្រប់​កងកម្លាំង គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​អោយបាន៤ដូស ហើយ​ការ​បំពេញ​បេសកកម្មត្រូវធ្វើការ​រឹតបន្តឹង ​ដោយត្រូវ​បាន​អនុវត្ត​តាម​បទ​បញ្ជា​ថ្មី​របស់​អង្គភាព និង​គោលការណ៍ថ្មីនានា​ជាច្រើន​របស់រាជរដ្ឋាភិបាលសំដៅ ​ពង្រឹង​ប្រសិទ្ធភាព​ការ​បំពេញបេសកកម្ម និង​ការ​ទប់​ស្កាត់ការចម្លងមេរោគកូវីដ១៩ និង​មេរោគកូវីដប្រភេទថ្មីទៅ​កាន់ប្រទេសគេ។

បើតាមវរៈសេនីយ៍ឯក ចក់ ស៊ីថល មេបញ្ជាការកងវិស្វកម្មពហុជំនាញ ​លេខ៨២៩ថ្លែងថា ជារួមការ​អនុវត្តវិន័យ ​និង​ការ​អនុវត្ត​បញ្ជា​នៅក្នុងអង្គភាពត្រូវបានរឹតបន្តឹងដាច់ខាត​ ដោយសារ​ការ​បំពេញ​បេសកកម្មដោះមីន និង​សង់​សំណង់​ដេក ​និង​សំណង់​បញ្ឈរ​នានា​នៅក្នុងប្រទេសលីបង់​ ជាប់ព្រំដែន​ប្រទេស​អ៊ីស្រាអែល​ ក៏​មាន​ការរាតត្បាត​មេរោគ​កូវីដ១៩ ដែរ។

បើតាមកងពេទ្យនៃកងវិស្វកម្មពហុជំនាញលេខ៨២៩នេះបានថ្លែងថា​ សម្រាប់​ការ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​លីបង់នេះ ​ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជាពិសេស​ប្រមុខថ្នាក់ដឹកនាំរាជ​រដ្ឋា​ភិបាល ​បានផ្តល់​សំភារៈ​បរិក្ខារ​ពេទ្យគ្រប់គ្រាន់ដើម្បីបង្ការ​ និងត្រៀមព្យាបាល​នូវរាល់ជំងឺនានា ជា​ពិសេស​ការ​ការ​ពារទប់ស្កាត់​ និង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ​ កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរក្សាសន្តិភាព ជាង ៧ពាន់នាក់ ទៅ​បំពេញ​បេសកកម្ម មនុស្សធម៌​ជាមួយអង្គការសហប្រជាជាតិ ​នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់​ខាង​ត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល ​សាយប្រឺស និងយេមែនជាដើម។

បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​កង​ទ័ព​មួក​ខៀវជិត៨០០នាក់​ ក្នុងនោះ​មាននារីជិត៨០នាក់ បាននឹង​កំពុង​បំពេញ​បេសកកម្មរក្សាសន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិនៅ​ប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ​ម៉ាលី ​និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm