អ្នកឡើងភ្នំរាប់រយនាក់ បានជាប់នៅលើភ្នំអេវើរ៉េស បន្ទាប់ពីមានព្យុះព្រិលភ្លាមៗ

2025/10/07 01:58:00 am        67

អ្នកដើរលេងឡើងភ្នំរាប់រយនាក់ នៅតែជាប់លើភ្នំអេវឺរ៉េស (Mount Everest) បន្ទាប់ពីមានព្យុះព្រិលដ៏ខ្លាំងមួយ បានបោកបក់លើជម្រាលភាគខាងកើតរបស់ទីបេ ដែលនាំឲ្យមានប្រតិបត្តិការជួយសង្គ្រោះលើភ្នំដ៏ធំបំផុតក្នុងតំបន់ជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ។

អ្នកឡើងភ្នំជាង ២០០នាក់ ត្រូវបានជាប់ នៅកម្ពស់ប្រហែល ៤.៩០០ម៉ែត្រ បន្ទាប់ពីព្យុះព្រិលកើតឡើងភ្លាមៗ បានវាយប្រហារជ្រលងភ្នំ Karama ជាផ្លូវដើរដ៏ពេញនិយមដែលនាំទៅដល់ផ្នែកខាងកើតរបស់ភ្នំ Everest។ ភ្នំនេះមានកំពស់ប្រហែល ៨.៨៥០ម៉ែត្រ។

គួរបញ្ជាក់ថា អាកាសធាតុអាក្រក់ធ្ងន់ធ្ងរ បានចាប់ផ្តើមឡើងកាលពីល្ងាចថ្ងៃសុក្រ (ទី៣ ខែតុលា) ហើយកាន់តែមានកម្រិតខ្លាំងឡើងៗ នៅចុងសប្តាហ៍។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក Golden Week រយៈពេល ៨ថ្ងៃរបស់ប្រទេសចិន ដោយមានអ្នកដើរលេងជាច្រើន បានសម្រុកទៅកាន់ភ្នំហិមាល័យ។

យោងតាមទូរទស្សន៍រដ្ឋចិន CCTV បានឲ្យដឹងថា អ្នកឡើងភ្នំប្រហែល ២៥០នាក់ ត្រូវបានជួយសង្គ្រោះរួចហើយ ប៉ុន្តែកិច្ចប្រឹងប្រែង នៅតែបន្តមាន ដើម្បីទៅដល់មនុស្ស ២០០នាក់ផ្សេងទៀត ដែលកំពុងទាក់ទងជាមួយអាជ្ញាធរ។

អ្នកស្រុក និងអ្នកជួយសង្គ្រោះរាប់រយនាក់ ត្រូវបានដាក់ពង្រាយ ដើម្បីសម្អាតព្រិលដែលបិទផ្លូវចូលទៅកាន់ផ្លូវភ្នំ។ រូបភាពវីដេអូដែលបានចែករំលែកនៅលើបណ្ដាញសង្គម បង្ហាញឲ្យឃើញនូវជួរដ៏វែងនៃក្រុមអ្នកជួយសង្គ្រោះដែលដឹកសេះ និងគោដើរកាត់ព្រិល៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        52
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        55
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm