ប្រធានាធិបតីឆេកជំរុញឲ្យភាគីនានាបន្តផ្តល់ជំនួយគ្រាប់រំសេវដល់អ៊ុយក្រែន

2025/10/07 02:53:43 am        105


ប្រធានាធិបតីឆេក លោក Petr Pavel បាននិយាយថា ការបញ្ចប់គំនិតផ្ដួចផ្ដើមឆេក ក្នុងការបញ្ចូនគ្រាប់រំសេវទៅអ៊ុយក្រែន នឹងប៉ះពាល់ដល់សាធារណរដ្ឋឆេក ក៏ដូចជាសមត្ថភាពការពាររបស់ទីក្រុងគីវ ទល់នឹងរុស្ស៊ីផងដែរ ដោយការលើកឡើងនេះកើតមានបន្ទាប់ពីការបោះឆ្នោតកាលពីចុងសប្តាហ៍ ត្រូវបានបញ្ចប់ទៅដោយជ័យជម្នះធ្លាក់ទៅលើគណបក្សដែលបានបញ្ជាក់ថា ខ្លួនចង់បញ្ចប់កម្មវិធីនេះ។

ANO ដែលជាគណបក្សប្រឆាំងប្រជានិយមរបស់អតីតនាយករដ្ឋមន្ត្រី គឺលោកមហាសេដ្ឋី Andrej Babis បានលេចឡើងក្នុងនាមជាបក្សឈ្នះការបោះឆ្នោតសភា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដោយដណ្ដើមបាន ៨០កៅអី ក្នុងចំណោម ២០០អាសនៈ នៅក្នុងសភាជាន់ទាប។ ឥឡូវនេះ បក្សនេះកំពុងពិភាក្សាជាមួយភាគីនានា ដើម្បីទទួលបានសំឡេងភាគច្រើន។

នៅមុនការបោះឆ្នោត លោក Babis បាននិយាយថា លោកនឹងបញ្ចប់ការជំរុញដល់គំនិតផ្ដួចផ្ដើមផ្ដល់គ្រាប់រំសេវរបស់ប្រទេសឆេក ដោយចាត់ទុកកម្មវិធីនេះថា ថ្លៃជ្រុល និងមិនមានតម្លាភាព។ លោកនិយាយថា សហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) គួរតែដោះស្រាយបញ្ហានេះ។

យ៉ាងណាក្ដី លោក Pavel បាននិយាយនៅថ្ងៃចន្ទនេះថា៖ «ប្រសិនបើយើងកាត់បន្ថយ ឬសូម្បីតែបញ្ចប់ការគាំទ្រនេះ យើងនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនយើងជាចម្បង ប៉ុន្តែការបញ្ចប់ការគាំទ្រនេះ ក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់អ៊ុយក្រែនផងដែរ ប្រសិនបើមនុស្សជាច្រើនបានបាត់បង់ជីវិតរបស់ពួកគេ»។

កិច្ចប្រឹងប្រែងផ្ដល់គ្រាប់រំសេវ ដែលប្រមូលផ្តុំពាណិជ្ជករ និងមន្ត្រីការពារជាតិមកពីជុំវិញពិភពលោក ដើម្បីស្វែងរកគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ សម្រាប់ទីក្រុងគីវ ដោយមានការផ្តល់ហិរញ្ញប្បទានពីបណ្តាប្រទេសលោកខាងលិច គឺជាកម្មវិធីគាំទ្រដ៏លេចធ្លោ សម្រាប់អ៊ុយក្រែន ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីឆេក លោក Petr Fiala៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm