ប្រទេសវ៉េណេស៊ុយអេឡា នៅថ្ងៃចន្ទ (ទី៦ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានរកឃើញ និងបំផ្លាញផែនការមួយរបស់ «ក្រុមជ្រុលនិយម» ក្នុងការដាក់គ្រឿងផ្ទុះនៅស្ថានទូតអាមេរិក ក្នុងទីក្រុង Caracas ស្របពេលដែលភាពតានតឹង កំពុងកើនឡើង រវាងប្រទេសទាំង២។
ប្រធានរដ្ឋសភា លោក Jorge Rodriguez បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុង Caracas បានព្រមានសហរដ្ឋអាមេរិក អំពីអ្វីដែលខ្លួនបានពិពណ៌នាថា ជា «ប្រតិបត្តិការក្លែងបន្លំ» របស់ក្រុមជ្រុលនិយមស្តាំនិយម។
គួរបញ្ជាក់ថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡាតែងចោទប្រកាន់ក្រុមប្រឆាំង អំពីការរៀបគម្រោងការអាក្រក់។ ទីក្រុង Caracas និងវ៉ាស៊ីនតោន បានផ្តាច់ទំនាក់ទំនងការទូតនៅឆ្នាំ២០១៩ ហើយស្ថានទូតអាមេរិក មានបុគ្គលិកក្នុងស្រុកតិចតួចប៉ុណ្ណោះ ពោលគឺស្ទើរតែគ្មានមិនដំណើរការអ្វីឡើយ៕